លោកផ្កាយ៣ ស ថេត បញ្ជាឲ្យកម្លាំងសមត្ថ​កិ​ច្ច ស្រាវជ្រាវបន្ថែម លើករ​ណីកូនបង្កើតលោក ណី ​លន់ រដ្ឋលេខាធិការ​ក្រ​សួង​កសិ​កម្ម​ និងសាច់ញាតិទៅវាយជនរងគ្រោះ ដល់ថ្នាក់រៀន ក្រោយPM មិនចាត់ការ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ ២០២០ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងនាម គណៈបញ្ជាការឯកភាព បានបញ្ជាឲ្យលោកស្នងការ ស ថេត ដឹកនាំកម្លាំងចុះស្រាវជ្រាវ ស៊ើបអង្កេតក្នុងរឿងនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ។

ករណីកូនលោករដ្ឋលេខាធិការ និង សាច់ញាតិ ព្រមទាំងគូកន លើកគ្នាទៅវាយជនរងគ្រោះដល់បន្ទប់ថ្នាក់រៀន នៃសាកល វិទ្យាល័យភូមិន្ទកសិកម្ម ចំម្ការ ដូង ក្នុងចេតនាសម្លាប់ ជាបទល្មើសជាក់ស្តែង ហើយ សមត្ថកិច្ចកងរាជអាវុធ ហត្ថខណ្ឌដង្កោ មិនមានចំណាច់ការ ឃាត់ខ្លួនក្រុមជនបង្កនោះទេ។

នៅរសៀលថ្ងៃដដែលនេះ ជនរងគ្រោះ ក៏ត្រូវបានខាងនគរបាលយុត្តិធម៌ខណ្ឌ ដង្កោឲ្យមកដាក់ពាក្យបណ្តឹងនិងធ្វើកំណត់ហេតុស្តាប់ចម្លើយជុំវិញហេតុការណ៍ដែល ក្រុមជនបង្កបានប្រព្រឹត្តបទល្មើសដ៏ឃោរ ឃៅ អាងអំណាចឪពុក របស់ខ្លួនជារដ្ឋលេខា ធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ។ សូម្បីតែលោក ងោ ប៉ុនថាន សាកលវិទ្យាធិការ នៃសាកលវិទ្យា ល័យភូមិន្ទកសិកម្មចម្ការដូង ខ្វះភាពទទួល ខុសត្រូវ បើកដៃឲ្យក្រុមកូនអ្នកធំមកធ្វើសកម្មភាព ក្នុងសាលាដែលខ្លួនគ្រប់គ្រងនិងមិនបានប្រគល់ក្រុមជនបង្កទាំងនោះទៅឲ្យសមត្ថកិច្ច ដែលជាមន្រ្តីនគរបាល យុត្តិធម៌ចាត់ការបន្តតាមនីតិវិធី ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានប្រាប់សារព័ត៌ មាន នៅរសៀលថ្ងៃទី១១ ខែមករា​ ឆ្នាំ ២០២០នេះថា លោកទើបនឹងបានដឹងរឿងនេះ ហើយក៏មានចំណាត់ការជាបន្ទាន់ផងដែរ ក្នុងនោះលោកបានជំរុញឲ្យទៅសួរនាំ បន្ថែម នាយការិយាល័យស្រាវជ្រាវយុត្តិធម៌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

លោក មាំង សុខលុច្ស នាយការិយាល័យស្រាវ ជ្រាវយុត្តិធម៌ បានឲ្យដឹងថា លោកបាន ទទួលសំណុំរឿងនេះហើយ នៅរសៀល​នេះ ប៉ុន្តែមិនទាន់បានឃាត់ខ្លួនក្រុមជន សង្ស័យនៅឡើយ ដោយពួកគេគេចខ្លួន ។ ម្យ៉ាងទៀតជនរងគ្រោះពេលទៅប្តឹង សមត្ថកិច្ចខណ្ឌដង្កោ ជនរងគ្រោះគាត់មិនស្គាល់ សាវតា ឈ្មោះ ក្រុមជនបង្ក ទើបរសៀលនេះបានស្គាល់ឈ្មោះ អាស័យដ្ឋាន ប៉ុន្តែ ក្រុម ជនបង្កគេចខ្លួនអស់ទៅហើយ ។

ដោយឡែក ជនរងគ្រោះបានអះអាងថា ខ្លួនបានទៅប្តឹង ​នៅកងរាជអាវុធហត្ថខណ្ឌដង្កោ ប្រាប់អំពី ឈ្មោះជនបង្ក ទី១ឈ្មោះ ណី សៅសុវណ្ណ ជាកូនលោក ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទី១ឈ្មោះ​ នួច ចាន់ណារិទ្ធ ជាបងរបស់ ឈ្មោះ ណី សៅសុវណ្ណ និងគូកន៣នាក់ ទៀត ។ បញ្ហានេះសមត្ថកិច្ចមិនទាន់មាន ចំណាត់ការ ទើបខាងមន្រ្តីនគរបាលយុត្តិធម៌ បានទូរស័ព្ទមកក្រុមគ្រួសាររបស់ខ្លួន ដើម្បី ទៅដាក់ពាក្យបណ្តឹងនៅនគរបាលខណ្ឌដង្កោ ។

សម័យនេះទៅហើយ នៅមានក្រុមជនទំនើងកេណ្ឌប្រមូលគ្នាមកប្រព្រឹត្តបទល្មើស វាយប្រើហិង្សាគោលដៅចេតនាសម្លាប់ជនរងគ្រោះដល់ថ្នាក់ តែសំណាងដែរជនរងគ្រោះ រួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីមានការជួយរារាំងឃាត់ក្រុម ជនបង្ក ឲ្យបញ្ឈប់សកម្មភាព និងមានសំឡេងស្រែកយ៉ាងកង រំពងពីក្រុមនិស្សិតជាច្រើនអ្នក បានអន្តរាគមន៍ឲ្យលោកគ្រូៗជួយ និងស្រែកឲ្យក្រុមជនបង្កបង្អាក់សកម្មភាព ទើបជនរងគ្រោះ បានត្រឹមរងនូវកណ្តាប់ដៃពីជនបង្ក ជាដៃដល់ ឈ្មោះ នូច ចាន់ណារិទ្ធ និង ណី សៅសុវណ្ណ ដោយដាល់ចំគុម្ពត្រចៀក ចំក្តោងច្រមុះបែកឈាមងងឹតមុខត្រូវមិត្តរួមសាលាដឹកទៅកាន់មន្ទីពេទ្យជួយ សង្គ្រោះ ។

អំពើដ៏ឃោរឃៅ ជនដៃដល់ ប្រព្រឹត្តជាក្រុមនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅក្នុងបន្ទប់រៀននៃ សកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ។

ជនបង្កមានឈ្មោះ ណី សៅសុវណ្ណ ជាកូនបង្កើត លោក ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវកូនក្មួយ និងជាបងជីដូនមួយ ណី សៅសុវណ្ណ ជាមួយនិងក្រុមគូកនចំនួន៣នាក់ទៀត ។ រីឯជនរងគ្រោះឈ្មោះ ក្រាម ស៊ីង ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ រៀនផ្នែកវេជ្ជសាស្ត្រសត្វ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ។

ជនរងគ្រោះឈ្មោះ ក្រាម ស៊ីង បានប្រាប់សារព័ត៌មាន នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ថា មុនពេលកើតហេតុ ខ្លួនកំពុងនៅក្នុងថ្នាក់បន្ទប់ ៤VMB រៀនមុខវិជ្ជា វេជ្ជសាស្ត្របក្សី ដែលមានលោកគ្រូឈ្មោះ ធីម សុខា ជាអ្នកបង្រៀន លុះដល់ម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ស្រាប់តែឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវជាបង ឈ្មោះ ណី សៅសុវណ្ណ នាំគ្នាចំនួន៣នាក់ទៀត សម្រុកចូលក្នុងបន្ទប់ថ្នាក់រៀនខាងលើ មកស្រែកសំឡុត និងធ្វើសកម្មភាពក្នុងចេតនាសម្លាប់ ប៉ុន្តែបានលោកគ្រូៗជួយរារាំង និងនិស្សិតរួមថ្នាក់ស្រែកខ្លាំងៗ ជនបង្កឈ្មោះ នូច ចាន់ណារិទ្ធ ,ណី សៅសុវណ្ណ និងបក្ខពួក៣នាក់ទៀត បញ្ឈប់សកម្មភាព ហើយខ្លួនរងនូវកណ្តាប់ដៃជនបង្ក ដាល់ត្រូវចំគុម្ពត្រចៀក និងក្តោងច្រមុះបែកហូរឈាម បានមិត្តរួមថ្នាក់ដឹកទៅកាន់មន្ទីរពេទ្យ ។ ដោយឡែកក្រុមជនបង្កត្រូវខាងគណៈគ្រប់គ្រងសាលា ហៅមកសាកសួរបានមួយដង្ហើមចង្រិត នៅការិយាល័យសិក្សា ក៏ឲ្យក្រុមជនបង្កត្រឡប់ទៅផ្ទះវិញ ដោយមិនបានប្រគល់ជនបង្ក ឬហៅសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៍នៅជិតនោះ ឃាត់ខ្លួនក្រុមជនបង្កហេតុយកទៅសាកសួរតាមនីតិវិធីនោះឡើយ ។ ករណីនេះគេសង្ស័យថា លោកគ្រូៗ គណៈគ្រប់ គ្រងសាលាមិនផ្តល់ក្រុមជនបង្កឲ្យសមត្ថកិច្ចចាត់ការបន្ត នៃការប្រព្រឹត្តបទល្មើសជាក់ស្តែងនេះ ដោយហេតុផល ជនដៃដល់ជាកូន លោករដ្ឋលេខាធិការ ណី លន់ និងខ្លះទៀតជាក្មួយ ហើយគូកន៣នាក់ទៀតជាអង្គរ័ក្ស ។

ពាក់ព័ន្ធករណីនេះ សារព័ត៌មានមិនបានសុំការបកស្រាយពី លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានទេនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០នេះ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែក លោក ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានប្រាប់សារព័ត៌មានថា តាមពិតឈ្មោះ ណី សៅសុវណ្ណ នោះជាកូនខ្ញុំមែន គ្នាមិនបានវាយជនរងគ្រោះទេ គឺបងវាឈ្មោះ នូច ចាន់ណារិទ្ធ ជាអ្នកបង្កហេតុ ដោយសារវាខឹងជំនួសប្អូនក៏កើតទៅជារឿង ។ លោករដ្ឋលេខាធិការបានបន្តថា ធ្វើបែបនេះមិនត្រូវទេ ទោះជាជនរងគ្រោះឆាតសំឡេងគម្រាមក៏ដោយ ក៏គេមិនទាន់បានប្រព្រឹត្ត ហើយក៏គ្មានការសងសឹកវាយគេនោះដែរ ខ្ញុំពិតជាសោកស្តាយអ្វីដែលក្មេងៗគាត់គិតខ្លី បង្កជាជម្លោះប៉ៈពាល់ធ្ងន់ធ្ងរណាស់គ្រួសារ និងសង្គម ដូច្នេះហើយខ្ញុំមិនទទួលយកបានទេនូវអំពើខុសច្បាប់ ។ លោក ណី លី រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា រឿងនេះទុកឲ្យខាងសាលាគេធ្វើការចុះ ហើយខ្ញុំក៏ចង់ឲ្យការសម្របសម្រួលគ្នាដ៏ល្អនិងគ្នាដើម្បីបញ្ចប់រឿង ។

ជនរងគ្រោះឈ្មោះ ក្រាម ស៊ីង បានបញ្ជាក់ថា ក្រោយកើតហេតុខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ ប៉ុន្តែពុំដឹងថាសមត្ថកិច្ចឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យនេះដែរឬមួយយ៉ាងណា ។

ក្នុងករណីនេះ សារព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ នៅល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ដោយទូរស័ព្ទចូលគ្មានអ្នកទទទួល ។

សូមបញ្ជាក់ថា សកម្មភាពដែលប្រព្រឹត្តបង្កឡើងដោយក្រុមកូនលោក រដ្ឋលេខាធិការក្រសួងកសិកម្ម ណី លី ជាបទល្មើសជាក់ស្តែង គឺមន្ត្រីនគរបាលយុត្តិធម៍មានសិទ្ធឃាត់ខ្លួនក្រុមជនបង្កបានក្នុងរយៈពេល៧ថ្ងៃ តាមរយៈការទទួលពាក្យបណ្តឹង ពីជនរងគ្រោះ និងចុៈធ្វើកំណត់ហេតុស្តាប់ចម្លើយលោកគ្រូក្នុងថ្នាក់ និស្សិត គណៈគ្រប់គ្រងសាលា, សាក្សីកន្លែងកើតហេតុ ។

ក្រុមនិស្សិតបានលើកឡើងថា ការអនុវត្តច្បាប់គួរកុំសំដៅលើបញ្ហាខ្លាចរអា ចំពោះកូនអ្នកធំ កូនអ្នកមានអី ប្រទេស យើងគ្រប់គ្រងដោយច្បាប់ ដូច្នេះអ្នកប្រព្រឹត្តបទល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ ដូចករណីក្រុមជនបង្ក នាំគ្នាទាំងហ្វូងចូលមកវាយជនរងគ្រោះដល់បន្ទប់ថ្នាករៀន ចេតនាសម្លាប់ ជាអំពើដ៏ឃោរឃៅបំផុតដែលសង្គមមួយនេះមិនអាចទទួលយកបាន ។ ម្យ៉ាងទៀតក្រុមជនបង្កគាត់បង្ហាញពីចរិកគឃ្លើនច្បាប់ វាយជនបង្កហើយ នៅទីនោះដោយចរិកក្រអើតក្រទម សូម្បីតែខាងគណៈគ្រប់គ្រងសាលាហៅពួកគេទៅសាកសួរ គឺពួកគេមិនញញើតនិងច្បាប់ ដោយសារយកឥទ្ធិពល អំណាចឪពុកជារដ្ឋលេខាធិការ ហ៊ានធ្វើអ្វីៗបំពាន និងបាត់បង់នូវសេចក្តីថ្លៃថ្នូ សីលធម៍ ក្នុងសង្គមដ៏ធ្ងន់ធ្ងរ ។

ជនរងគ្រោះឈ្មោះ ក្រាម ស៊ីង នៅតែបន្តការភ័យព្រួយពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈជនបង្កលើកគ្នាជាក្រុមមក ប្រព្រឹត្តបទល្មើសជាក់ស្តែងហើយ តែគ្មានចំណាត់ការពីគណៈគ្រប់គ្រងសាលា និងសមត្ថកិច្ច អាចនឹងមាន សកម្មភាពដ៏សាហាវនេះ ប៉ុនប៉ងធ្វើឃាតលើរូបគេទៀត ។ ជនរងគ្រោះបន្តថា ខ្លួនមានកំហុសដែរ ដោយសារមុនពេល កើតហេតុបានវ៉យសំឡេងគម្រាមឈ្មោះ ណី សៅសុវណ្ណ ទើបឈ្មោះ នូច ចាន់ណារិទ្ធ ហៅបក្ខពួកមកចេតនាវាយ សម្លាប់ខ្លួន តែមានលោកគ្រូៗ និងនិស្សិតជាច្រើនស្រែកខ្លាំងៗ ទើបក្រុមជនបង្កបង្អាក់សកម្មភាព ខ្លួនក៏រួចផុតពីគ្រោះថ្នាក់ដល់ជីវិត៕

 

Leave a Reply

(*) Required, Your email will not be published