ល្បីទៀតឬ! លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង យកក្រដាសប្រាក់ដែល​មា​នព្រះឆា​យាល​ក្ខណ៍ ព្រះមហាក្សត្រ ទៅដាក់​តា​មកាំ​ជណ្តើ​រ កក្រើកហ្វេសប៊ូក!

, , Leave a comment

ខេត្ត​កំព​ង់ឆ្នាំង ៖  ប៉ុន្មានថ្ងៃនេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំព​ង់​ឆ្នាំង មានកម្មវិធីឡើងគេហដ្ឋានថ្មី គា​ត់​បានយកក្រដាសប្រាក់ ដែលមានព្រះឆាយា​ល​ក្ខ​ណ៍ ព្រះមហាក្សត្រទៅដាក់តាម​កាំ​ជណ្តើ​​រដើម្បីដើរជាន់។ត្រូវបានផ្សព្វផ្សាយតាមប​ណ្តា​ញទំ​នាក់ទំន​ងសង្គម។ ទទួលរងនូវការរិះគន់ពេញបណ្តា​ញ​សង្គ​មហ្វេ​សប៊ុក ព្រោះតែមហាជនទើសភ្នែក និងទ​ង្វើ​មិន​សមគួ​រ រប​ស់មន្ត្រី​រូបនេះ ក្នុ​ងកម្មវិធីឡើងគេហដ្ឋានថ្មី គា​ត់​ដោយបានយកក្រដាស់ប្រាក់មានរូ​ប​ព្រះឆា​យាល័​ក្ខណ៍​ព្រះ​មហាក្ស​ត្រ ​ព្រះបាទនរោត្តម សីហមុនី ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​ក​ម្ពុជា បា​ចនៅ​លើកាំជណ្តើរឡើង ដោ​យ​ឲ្យសាច់​ញាតិ​ដើរ​ជាន់​ពីលើ។

យោងតាមហ្វេសប៊ុកផេ​ក​ មួយដែ​លមា​នឈ្មោះថា រិទ្ធិសែន ព័ត៌មាន បានសរសេររៀ​បរាប់ថា៖ “ក្នុ​ងនា​មខ្ញុំ​ ជា​កូ​ន​ខ្មែរ​ ទទួលយក មិនបានទេ​-ពិធីឡើ​ងគេហដ្ឋានរបស់លោកអភិបាលខេត្ត​កំព​ង់ឆ្នាំ​ង នៅថ្ងៃទី 9 ខែមករាឆ្នាំ 2020 ​នេះ ​បានរៀបចំពិធីចម្លែកមួយ​គឺយក​ក្រដា​សប្រាក់​រៀល ដែលមានរូបព្រះ ឆាយាល័ក្ខ​ណ៍​ព្រះម​ហាក្សត្រ​នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ មកដាក់ពង្រាយតា​ម​កាំជ​ណ្ដើរ ត្រីបានសាច់ញាតិ ថតប​ង្ហោះ​ ជាសាធា​រ​ណៈ។ប្រហែលជាគ្រូ ចិនសែនោះ មិ​ ​ថា ឡើងគេហដ្ឋាន រួចត្រូវឡើងតំ​ណែងធំ​ ហើយ​មើលទៅ​ទើប​គេ​ធ្វើ​ពិធីព​ង្រា​យប្រា​ក់រៀ​លលើ​កាំជណ្ដើ​រ​ផ្ទះថ្មីរ​បស់​អ​ភិបា​ល​ខេត្ត កំពង់ឆ្នាំងបែបនេះ”។

ប្រិយមិត្ត គេហទំព៍រកំណើតថ្មី លោកយល់យ៉ាងណាដែរ ចំពោះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំព​ង់​ឆ្នាំង មានកម្មវិធីឡើងគេហដ្ឋានថ្មី គា​ត់​បាន យកក្រដាសប្រាក់ ដែលមានព្រះឆាយា​ល​ក្ខ​ណ៍ ព្រះមហាក្សត្រទៅដាក់តាម​កាំ​ជណ្តើ​​រដើម្បីដើរជាន់ ..៕

 

 

Leave a Reply

(*) Required, Your email will not be published