សមត្ថកិច្ចចុះឆែកឆេរ ផលិតផល នាង ខ្ញុង តារាកំប្លែងដ៏ល្បី សង្ស័យលក់ភលោតផលក្លែងក្លាយនិងអត់ច្បាប់

, , Leave a comment

រាជធានី​ភ្នំពេញ ៖ កាលពីព្រឹកម៉ោង៩ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ គណៈ កម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ  នៃក្រសួងមហាផ្ទៃ បានចុះឆែកឆេរ ផ្ទះលក់គ្រឿងសំអាង ម៉ាក N&K ២ទីតាំង ដែលនាងខ្ញុង តារាកំប្លែងដ៏ល្បី ឡាយលក់រាល់ថ្ង្ងៃគឺនៅផ្លុវលេខ១៣៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ទីតាំង ទី២នៅផ្ទះលេខ៥០Zផ្លូវ១៣៤ សង្កាត់ផ្សារដេប៉ូ២ខណ្ឌទួលគោក ដែលមានម្ចាស់ ឈ្មោះយ៉ាង ផាន់ណា ភេទប្រុស ស្នាក់នៅទីតាំងខាងលើ  ។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះដឹកនាំដោយ លោក ចែ សុង ព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានព្រមទាំងប៉ូលិសមូលដ្ឋានផងដែរ ។

បើ តាមនគរបាលឱ្យថា យើងមានការសង្ស័យ ថា ទីតាំងខាងលើ លួចលាក់ក្លែងបន្លំលក់ផលិតផលគ្រឿងសំអាងក្លែងក្លាយនិងអត់ច្បាប់ ហើយសមត្ថកិច្ច ក៏បានសុំគោលការណ៍ពីព្រះរាជ្ញាចុះឆែកឆេរ តែម្តង ។

ជាលទ្ធផលសមត្ថកិច្ច បានរកឃើញ ផលិផលគ្រឿងសំអាងម៉ាកN &K ជាច្រើនមុខ ។ បន្ទាប់ពីធ្វើការត្រួតពិនិត្យ សមត្ថកិច្ច ក៏បានធ្វើការដកហូត ផលលិត ផល មួយចំនួន ធំទៅធ្វើការត្រួតពិនិត្យនៅក្រសួងមហាផ្ទៃ និងណែនាំ អោយម្ចាស់ទីតាំងទៅទីស្នាក់ការដើម្បីសាកសួរ ផងដែរ ។

ពាក់ព័ន្ធករណីខាងលើយើងមិនអាចសុំការបំភ្លឺពីម្ចាស់ទីតាំងខាង លើបានទេ ដោយសារម្ចាស់ទីតាំងមិនសហការជាមួយអ្នកសារព័ត៌មាន៕

 

Leave a Reply

(*) Required, Your email will not be published