បញ្ជូនអ្នកបើករថយន្តទៅ​តុលាការ​ ករណីបុកយុវតី២នាក់ស្លាប់យ៉ាងអណោចអធ័ម នៅសង្កាត់កោះដាច់ 

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ ដោយម្នាក់មានតួនាទីជាយោធា​កងពលតូច​លេ​ខ​​​៧០​ ពាក់ព័ន្ធ​ករណី​បើករ​ថ​យន្ត​​​បុក​​សិស្សសាលា​បណ្តាល​ឲ្យ​ស្លា​ប់​​២​​នាក់​នៅ​កន្លែង​កើតហេ​តុ​​កាល​ពី​​ពេល​កន្លង​​ទៅ​ ត្រូវ​បាន​កម្លាំង​នគរបាល​​​ការិ​យា ល័យ​​​នគរ​បាល​​ព្រ​ហ្ម​ទណ្ឌ​កំ​រិ​ត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរ​បា​ល​​រាជធា​នី​ភ្នំ​ពេ​ញ​ បញ្ជូន​ទៅ​ អយ្យការ​​អ​ម​​សាលាដំ​បូង​​រា​ជធា​នី​ភ្នំ​ពេញ ​ដើម្បី​ផ្តន្ទាទោស​តាម​​ផ្លូ​វច្បា​ប់ ​នៅ​រសៀល​ថ្ងៃ​​​ទី​១​ ខែមករា​ ឆ្នាំ​២០២០​នេះ​​។​

សមត្ថកិច្ចបានបញ្ជាក់បានដឹងថា កំលាំងជំនាញបានស្រាវជ្រាវរករថយន្តបង្ក ហេតុនេះឃើញ នៅក្នុងបរិវេណអង្គភាពមួយដែល នៅជិតអាកាសយាដ្ឋានអន្តរជាតិភ្នំពេញ កាលពី០៣ថ្ងែមុនទើបឈានទៅឃាត់ជនសង្ស័យបាន ហើយ យកមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនមកតុលាការចាត់ការតាមនីតិវិធី។

ជនសង្ស័យ​ទី​១-​ឈ្មោះ​ ឌុ​ល​ សា​រិ​ទ្ធ​ ហៅ​សូត​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​យោធា​កងពលតូច​លេ​ខ​​​៧០​ ស្នាក់​នៅផ្ទះ​លេខ​២៧១​ ផ្លូវ​វេ​ង​ស្រេង​ ភូមិ​ព្រៃ​ជី​សាក់​សង្កាត់​ចោម​ចៅ​៣​ខណ្ឌ​ពោធិ៍​សែន​​ជ័​យ​​​រាជធានី​ភ្នំពេញ​(​ជា​អ្នក បើ​ក​បរ​​រ​ថ​យន្ត​)​ ទី​២-​ឈ្មោះ​ ហេង​ សុខ​នូវ​ ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​លេខ​១៩​៧​​ ផ្លូវ​លេខ​C​ បុរី​ពី​ភព​ថ្មី​ សង្កាត់​គោក​រកា​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ (​ជា​ម្ចាស់​រ​ថ​យន្ត​​)​។​វត្ថុ​តាង​ចាប់​យកៈ​ រថ​យន្ត​មួ​យ​គ្រឿ​ង​​ម៉ាក​ តូ​យ៉ូ​តា​ហា​​​យ​ឡិ​ន​ឌ័រ​ពណ៌​ទឹកមាស​លេខ​តួ​ ៦២០០៦៦២៤៧​ លេខ​ ម៉ាស៊ីន​ ៤៥៥៨៨៧​០​​ ពា​ក់​​ផ្លាក​លេខ​ ភ្នំពេញ​ ២AG-៧៩៤២​។​

សូមរំលឹកថា យុវតីចំនួន២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយ សារ រថយន្តទំនើបបើកលឿនដូចហោះ បុកពេញទំហឹង ស្របពេលដែលជនរងគ្រោះទាំងពីរនាក់កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសាអង់គ្លេសហើយបន្ទាប់ ពីបង្កហេតុរួច ជនបង្កបានបើករថយន្តគេចខ្លួន ដើម្បីរំដោះខ្លួនឲ្យរួចផុតពីការទទួលខុសត្រូវ។
ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងតាំងពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំង ស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជនរងគ្រោះម្នាក់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ ករណីនេះកំពុងស្ថិតក្នុងចំណាត់ការតុលាការ៕

 

Leave a Reply

(*) Required, Your email will not be published