តារា​កំប្លែង​ជើងចាស់ នាយ​ស្មាញ ត្រូវរថយន្តដឹកដី បុកស្លាប់យ៉ាងអាណោចអាធម

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កាលពី​ ​ថ្ងៃទី​២៨​ខែធ្នូ ឆ្នំា២០១៩  ​នៅលើ​ផ្លូវ​៦០​ម៉ែត្រ​កែង​នឹង​ផ្លូវ​៣០​ម៉ែត្រ​ស្ថិតក្នុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​ តារា​កំប្លែង​ជើងចាស់ នាយ​ស្មាញ បាន​បាត់​បង់ជីវិត​និង​ប្រពន្ធ​រងរបួស​ស្រាល​ដោយសារ​ ​រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់​បើក​បត់​ស្តាំ​កៀរ​បុក​ពីក្រោយ​។​អ្នកបើកបរ​ឡាន​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​ភ្លាមៗ​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ ដោយ​រថយន្ត​ដឹក​ដីខ្សាច់​ធុន​យក្ស ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 3E- 7789 បើកបរ​ដោយ​ឈ្មោះ ទិ​ត ទី ភេទ​ប្រុស អាយុ​២៣ ឆ្នាំ មុខរបរ ស្នាក់នៅ ភ​មិ ស្លែង ឃុំ​ជី​បាល​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម ​(​បាន​ឃាត់ខ្លួន​)​ បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​រួច​បត់​ស្តាំ​ក៏បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ផ្លាកលេខ​កំពង់ស្ពឺ 1D- 6970 បើកបរ​ដោយ​ឈ្មោះ សួន សុខ​ហ៊ីម ហៅ ស្មាញ ភេទ​ប្រុស អាយុ ៦៨ ឆ្នាំ ស្នាក់នៅ​ភូមិ ព្រែក​ហូរ ឃុំ​ព្រែក​ហូរ ស្រុក​តាខ្មៅ ខេត្តកណ្តាល​( ស្លាប់​នៅ​កន្លែងកើតហេតុ​) និង​អ្នកជិះ​ពីក្រោយ​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ រងរបួស​ធ្ងន់ ។​យានយន្ត​ទាំងពីរ​បើកបរ​ទិសដៅ​ស្របគ្នា​។

​ក្រោយពី​កើតហេតុ​ភ្លាមៗ​ អ្នកបើកបរ​ឡាន​ ត្រូវបាន​ប្រជាពលរដ្ឋ​ នៅ​ម្តុំ​នោះ​ចាប់បាន​។ទាំង​ឡាន និង​ម៉ូតូ​ត្រូវបាន​ឃាត់ទុក​វាស់វែង​ ធ្វើ​កំណត់ហេតុ​តាមផ្លូវ​ច្បាប់​៕

 

Leave a Reply

(*) Required, Your email will not be published