ផ្អើល ! ផ្ទុះតាមបណ្ដាញ Facebook រឿងសមត្ថកិច្ច ចាប់មនុស្ស គំរាមអ្នកកាសែតមិនឲ្យថតរូប

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តេីនគរបាលខាងណាអោយពិតប្រាកដដែលដេីរចាប់មនុស្សពេញក្រុង​ ដោយគ្មានដីកាពីតុលាការ​ ? ក្រុម​នគរបាល​នេះ​ អាចជានគរបាលខាង​ បង្ក្រាប​គ្រឿងញៀន​ តែងតែ​ដើរ ​ចាប់​មនុស្ស​ តាមផ្លូវ​សាធារណៈ​ ដោយ ចោទ​ប្រកាន់​បុគ្គល​ ដែលត្រូវចាប់នោះថា ជាជនសង្ស័យ​ពាក់​ព័ន្ធ​ នឹង​គ្រឿង ញៀន​ ។មានប្រជាជនជាច្រេីន ​ធ្លាប់​បាន​អះអាង​ថា ​ធ្លាប់​បាន​រងគ្រោះ​ដោយសមត្ថកិច្ច​ទាំងនោះ​ចាប់យកទៅកន្លែងដោយសង្ស័យថា​ពាក់​ព័ន្ធ​គ្រឿងញៀន​ លុះស្រាវជ្រាវទៅ​ គ្មាន​ភស្តុតាង​ សមត្ថកិច្ច​ទាំងនោះ តម្រូវអោយបង់លុយ រាប់ពាន់​ ដុល្លារ​ទេីបដោះលែង​ទៅវិញ​ ។

ដូចជា ករណីក្រុមពាក់មួកសុវត្ថិភាពឃ្លុបជិតធ្វើការឃាត់ខ្លួន វាយខ្នោះយុវជន ម្នាក់ មិនដឹងមូលហេតុ ត្រូវបានអ្នកសារព័ត៌មាន ចុះថតផ្សាយផ្ទាល់ មិនបានប៉ុន្មានផង ស្រាប់តែមានប៉ូលិសម្នាក់ មកសម្លុតគំរាម ហាមមិ​នឲ្យផ្ដិតយករូបភាព ថែមទាំងអះអាងថា នឹងសុំដីកាតុលារ មកចាប់ខ្លួន អ្នកសារព័ត៌មានទាំងនោះទៀត  កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩  ។

គេសង្កេតឃើញថា កាលពីប៉ុន្មានខែមុននេះ ក៏មានជនស្លៀកពាក់ស៊ីវិល និងពាក់ឯកសណ្ឋានបន្លំធ្វើជាសមត្ថកិច្ច មកចាប់មនុស្សទាំងគ្មានដីកា គ្មាន កាតសម្គាល់ខ្លួនរួមមកហើយ ថែមទាំងធ្លាប់ប៉ះគ្នា ជាមួយអ្នកកាសែតទៀត ជាពិសេស ក៏បានដឹងដល់ថ្នាក់លើដែរ តែថា ស្ងាត់មួយរយ:ហើយ ទើបតែពីម្សិលមិញ ក៏ផ្ទុះវីដេអូបែកធ្លាយតាមបណ្ដាញសង្គម Facebook ធ្វើឲ្យអ្នកលេងបន្តរិះគន់ទៅលើសមត្ថកិច្ច។  ករណីនេះ អ្នកសារព័ត៌មានក៏យល់ដែរ ថា វាជានីតិវិធីរបស់សមត្ថកិច្ច តែក៏សូមសំណូមពរ មេត្តាប្រើពាក្យសម្ដីឲ្យបានសមរម្យផង កុំដល់ថ្នាក់សម្លុតគំរាមបែបនេះទៀត៕

 

 

Leave a Reply

(*) Required, Your email will not be published