ចាប់ខ្លួនប៉ូលីសទំនើងឈ្មោះ នៅ លីដា ដែលព្រហើនដកកាំភ្លើងបាញ់ជិត២០គ្រាប់ នៅច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបង

, , Leave a comment

ខេត្តបាត់ដំបង ៖ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០កន្លះយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ខ្មាន់កាំភ្លើងដែល ជាមន្ដ្រីនគរបាលនេះ ឈ្មោះ នៅ លីដា អាយុ៣២ឆ្នាំ មានតួនាទីជា នាយផ្នែកនៃច្រកទ្វារអន្ដរជាតិដូង ហើយកាំភ្លើង ដែលបាញ់បោះសេរីនេះ ម៉ាក Sig Sauer។  មូលហេតុដែល មន្ដ្រីនគរបាលខាងលើ បង្កការបាញ់បោះសេរីរហូតដល់១៤គ្រាប់នេះ គឺស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ។

ក្រោយបង្កហេតុ ខ្មាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួនភ្លាមៗផងដែរ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕

 

Leave a Reply

(*) Required, Your email will not be published