ឆេះចំណតរថយន្តសណ្ឋាគារឈូកទិព្វ ឆក់យក​ជីវិត​ម្តាយ​និង​កូនស្រី​២​នាក់​យ៉ាងអាណោចអាធម

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ និងទ្រព្យសម្បត្តិមួយចំនួនទៀតរងការខូចខាត ក្នុងករណីអគ្គិភ័យឆេះ នៅចំណតរថយន្តអគារឈូកទិព្វ នៅវេលាម៉ោង៣៖២៥នាទីយប់ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅផ្លូវលេខ២៣៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញពីចំណតរថយន្តរបស់សណ្ឋាគារឈូកទិព្ វជាន់ខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ភ្លាមៗនោះប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីទាក់ទងទៅសមត្ថកិច្ចជំនាញបង្ការ និងពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍បាញ់ទឹក កុំឲ្យមានការឆាបឆេះរាលដាល ជាបន្តបន្ទាប់ទៀត។ មិនយូរប៉ុន្មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ស្រាប់ តែប្រទះឃើញសពមនុស្សពីរនាក់ដេកឱបគ្នាស្លាប់ យ៉ាងអាណោចអាធ័ម។

សូមបញ្ជាក់ផងដែរថា អគ្គិភ័យដែលបានឆេះនេះ មានរថយន្តពន្លត់អគ្គីភ័យចំនួន១០គ្រឿង បានចេញមកជួយអន្តរាគមន៍ បាញ់ទឹកអស់ជាច្រើនគ្រឿង ទើបអាចទប់ស្កាត់ការឆេះមិនឲ្យរាលដាលទៅកន្លែងផ្សេងទៀត។

សមត្ថកិច្ច​បានបញ្ជាក់​ថា ទាក់ទង​នៅ​គ្រោះ​អគ្គិភ័យ​ខាងលើនេះ មូលហេតុ​ឆ្លង​ច​រន្នធ​អគ្គិសនី បានសម្លាប់​មនុស្ស​ចំនួន​២​នាក់ ​ម្តាយ​និង​កូន​ មាន​ស្រុកកំណើត​ស្រុក​កំពង់ត្រាច ខេត្តកំពត ជា​បុ​គ្គលិក​ផ្នែកអនាម័យ នៃ​ភោជនីយដ្ឋាន​ឈូក​ទិព្វ និង​រង​ការខូចខាត ​នៅ​បន្ទប់​ស្នាក់នៅ​ បុគ្គលិក​អស់​ជាច្រើន និង​ទ្រព្យសម្បត្តិ​របស់​បុគ្គលិក​អស់​ជាច្រើន​ទៀត​។

ដោយឡែក​សព​ម្ដាយ​និង​កូន ក្រោយពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច ប្រគល់​ឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

 

Leave a Reply

(*) Required, Your email will not be published