ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោងជិត១ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចររាចរណ៍ រថយន្តស៊េរីទំនើប LEXUS 570 ពាកផ្លាកលេខ រដ្ឋ ០៦ 2-4699 បើកលឿនដូចហោះបុក ម៉ូតូសណ្តោងរុឺម៉កដឹកគោ បណ្តាលអោយស្លាប់មនុស្សម្នាក់យ៉ាងរន្ឋត់ ស្ថិតនៅចំណុចផ្លូវបំបែកចូលអូខ្យងក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឺក គឿន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិតាគ្រក់ ឃុំត្រែង ស្រុករតនៈមណ្ដល ខេត្តបាត់តំបង បើកបរម៉ូតូម៉ាកWAVE សណ្ដោងរុឺម៉ក ស្លាប់នៅកន្លែងកើតហេតុ។ដោយឡែករថយន្តបង្ក ម៉ាកLEXUS 570 ពណ៌ក្រហម ពាកផ្លាកលេខរដ្ឋ ០៦ 2-4699 ខូចខាតស្រាល។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ ដែលគេសង្ស័យថា មានបុណ្យសក្តិធំ គឺជារថយន្ត របស់មន្ត្រី សភាពពាណិជ្ជកម្មខេត្តប៉ៃលិន បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។
សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្ដ និងរុឺម៉ក ត្រូវបានកម្លាំង ជំនាញចរាចរណ៍ផ្លូវគោក យកមករក្សាទុកនូវស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដើម្បីរងចាំដោះស្រាយ ៕


