ឃោរឃៅណាស់! ប៉េអឹមស្រុកមោងឫស្សី ប្រើហិង្សាលើអនីតិជន ដោយចោទថា ពាក់ព័ន្ធការរក្សាទុកគ្រឿងញៀន ទាំងដែលគ្មានភស្តុតាង

, , Leave a comment

ខេត្តបាត់ដំបង ៖  មន្ត្រីប៉េអឹមម្នាក់ឈ្មោះ ស្រ៊ាង នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថស្រុកមោងឫស្សី ខេត្តបាត់ដំបង បានប្រើប្រាស់អំណាច មេបញ្ជាការរបស់ខ្លួន វាយទៅលើជនរងគ្រោះម្នាក់ ជាអនីតិជន បណ្ដាលឲ្យរងការ ឈឺចុកចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដោយមន្ត្រីអាវុធហត្ថ ម្នាក់នេះ ចោទជនរងគ្រោះថា ពាក់ព័ន្ធនឹងការរក្សាទុក គ្រឿងញៀនខុសច្បាប់ ប៉ុន្តែគ្មានភស្តុតាង ច្បាស់លាស់ ដើម្បីដាក់បន្ទុកជនរងគ្រោះ ។

ករណីប្រើហិង្សា ដោយទទឹងទិសនេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ស្រុកមោងឫស្សី ផ្ទាល់។

បើតាមជនរងគ្រោះឈ្មោះ នឿត ចំរើន ភេទប្រុស អាយុ១៥ឆ្នាំ រស់ភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី បានឲ្យដឹងថា មុនឈានដល់មន្ត្រី អាវុធហត្ថឈ្មោះស្រ៊ាង បានប្រើហិង្សា លើខ្លួន គឺនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា មានករណីក្មេងទំនើង រៀនថ្នាក់ទី១២ នៅវិទ្យាល័យមោងឫស្សី បានវាយតបគ្នា ផ្អើលពេញសាលា បន្ទាប់មានករណី វាយតបគ្នានេះ កើតឡើង មន្ត្រីអាវុធហត្ថ ស្រុកមោងឫស្សី បានមកដេញចាប់ពួកជនបង្ក រត់ប្រសាចពេញសាលា ធ្វើឲ្យសិស្ស មានការភ័យខ្លាចគ្រប់ៗគ្នា ។

ជនរងគ្រោះបន្ថែមថា ដោយឃើញ សភាពមិនស្រួល ខ្លាចមានករណី រត់ជាន់គ្នា ក្នុងថ្នាក់រៀន ជនរងគ្រោះ ក៏បានរត់ចេញ ពីក្នុងថ្នាក់មកក្រៅ មន្ត្រីអាវុធហត្ថ ស្មានតែរូបគេ ជាប់ពាក់ព័ន្ធនឹង ករណីនេះ ក៏ចាប់ខ្លួនរូបគេ បើទោះ បីជាខ្លួនប្រាប់ថា មិនពាក់ព័ន្ធនឹងករណីនេះក៏ដោយ ក៏ពួកមន្ត្រីអាវុធហត្ថ ទាំង នោះ នៅតែនាំគេយក កាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថទៀត ។

ជនរងគ្រោះដដែល បន្តថា នៅពេលនាំមកដល់ បញ្ជាការដ្ឋានអាវុធហត្ថ រួមនឹងក្រុមក្មេងទំនើង បង្កហេតុសរុបទាំងរូបគេ មានគ្នា៨នាក់ ពេលនោះក្រុមមន្ត្រីបានសួរនាំម្នាក់ម្ដងៗតែនៅក្នុងបន្ទប់ដោយឡែកពីគ្នា ពេលបានចម្លើយ ពីក្រុមអ្នកបង្កហេតុថា ជនរងគ្រោះមិនពាក់ព័ន្ធនឹងករណីវាយតបគ្នា ក៏បាន បង្វែរសំណុំសាច់រឿងមកធ្វើជាពិនិត្យ រកគ្រឿងញៀន ក្នុងកាបូប របស់ជនរង គ្រោះ តែរកមិនឃើញ ។

មួយសន្ទុះក្រោយមកមន្ត្រីប៉េអឹម បានហៅខ្លនមកក្នុងបន្ទប់វិញ ក៏ឃើញមាន គ្រឿងញៀន១កញ្ចប់ នៅក្រោមតុ ខណៈកាបូបរបស់ជនរងគ្រោះ នៅលើតុនោះ ស្រាប់តែមិនទាន់ បានសួរហេតុផលអ្វីផង ប៉េអឹមឈ្មោះ ស្រ៊ាង បានហក់វាយទាត់ រូបគេតាមអំពើចិត្ត ឡើងទ្រោមខ្លួន និងឃាំងខ្លួនចាប់ ពីម៉ោង៩ ព្រឹករហូតដល់៦ល្ងាចទើបឲ្យត្រឡប់មកផ្ទះវិញព្រោះយល់ឃើញថា មិនជាប់ពាក់ ព័ន្ធនឹងករណីវាយតប់គ្នា និងបទល្មើសរក្សាទុកគ្រឿងញៀន ។

ពាក់ព័ន្ធនឹង ករណីនេះ លោក នួន នឿត ត្រូវជាឪពុកក្មេងរងគ្រោះ បានឲ្យដឹងថា ទោះជាកូនរបស់គាត់ ត្រូវបានឲ្យត្រឡប់មកផ្ទះវិញ ក៏ដោយ ក៏គាត់មិនសុខចិត្តនោះដែរ ព្រោះកូនគាត់ មិនមានកំហុសអ្វីផង បែរជាមន្ត្រីប៉េអឹមឈ្មោះ ស្រ៊ាង វាយដំរូបគេដោយគ្មានត្រាប្រណីត ។ ដោយឪពុកជនរងគ្រោះ បានចោទសួរ ទៅឈ្មោះ ស្រ៊ាង វិញថា បើមានករណីបែបនេះ កើតឡើងលើ គ្រួសាររបស់ខ្លួន តើមានការឈឺចាប់ ឬទេ ?

ករណីប្រើអំពើហិង្សា ពីសំណាក់មន្ត្រីអាវុធហត្ថ ស្រុកមោងឫស្សី ដោយមិនមាន ហេតុផលបែបនេះ មិនមែនកើតឡើង ទើប១ករណីនេះទេ គឺច្រើនករណីមកហើយ តែពលរដ្ឋខ្លះ ដោយមានការភ័យខ្លាច មិនហ៊ានប្តឹង ពួកមន្ត្រីទាំងនោះ ឬប្រាប់ ក្រុមអ្នកសារព័ត៌មាន ផ្សាយពីទង្វើអាក្រក់ មិនស្រឡាញ់ ពលរដ្ឋរបស់ ពួកមន្ត្រីទាំងនោះទេ ។

ជាមួយគ្នានេះ លោក នួន នឿត បានស្នើទៅ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ជាពិសេសនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាហត្ថលើផ្ទៃប្រទេស ជួយពិនិត្យមើលករណីនេះ និងរកយុត្តិធម៌ជូនគ្រួសារគាត់ដែលត្រូវ មន្ត្រីប៉េអឹមចរឹកឃោរឃៅ វាយទាត់ធាក់កូនប្រុសគាត់ តាមតែអំពើចិត្ត៕

 

 

Leave a Reply

(*) Required, Your email will not be published