ប្រាក់ខែចាយមិនគ្រប់ មន្ត្រីនគរបាលខេត្តមណ្ឌលគិរី ៣នាក់ រងការចោទប្រកាន់ថា ជំរិតទារលុយពីការឈូសឆាយដីព្រៃ

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ កាលពីពេលថ្មីៗកន្លងមនេះ មន្ត្រីនគរបាល៣នាក់ នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី  បានរងការការចោទប្រកាន់ថា ជំរិតទារ លុយជាច្រើនពាន់ដុល្លារ ពីជនជាតិភាគតិចព្នង ដែលបាន ឈូសឆាយដីព្រៃចម្ការចាស់ នៅក្បែរទីរួមខេត្តនេះ។

បែកធ្លាយពត៌មាន ករណីសង្ស័យគៀបស៊ីលុយជាង៣០០០ដុល្លារ ពីម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ  ដែលវាយព្រៃនៅចំណុចសមុទ្រឈើបាយឆៅ ក្បែរភូមិពូលូង សង្កាត់រមនាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

តាមប្រភពច្បាស់ការណ៍ បានឲ្យដឹងថា អ្នកជំរិតយកលុយនេះ គឺជាមន្ត្រី នគ បាលនៃស្នងការដ្ឋាន ខេត្តមណ្ឌលគិរី ដោយមានគ្នា៣នាក់ និងម្នាក់ទៀតជាអ្នកសារព័ត៌មាន បានទារលុយពីម្ចាស់ គ្រឿងចក្រចំនួន៣៧០០ដូល្លារ ជាថ្នូរមិនចាប់គ្រឿងចក្រ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩។

ទោះជាយ៉ាងណា ប្រភពដដែលនេះ មិនបានបញ្ជាក់ អត្តសញ្ញាណនគបាល ទាំង៣នាក់នោះទេ ប៉ុន្តែប្រភពផ្សេងទៀត បានបញ្ជាក់ប្រាប់ឲ្យដឹងថា មានឈ្មោះ សំ ណាត ភេទប្រុស ជាមន្ត្រីនគបាល ប្រឆាំងបទសេដ្ឋកិច្ច ដែលទើបតែផ្លាស់មកពីក្រសួង បានដើរតួជាអ្នកសម្របសម្រួលយកលុយឲ្យមន្ត្រីនគរបាលទាំង៣នាក់ខាងលើ។

ចំណេកតាមការបញ្ជាក់ ពីម្ចាស់គ្រឿងចក្រឈ្មោះ កុយ បានរៀបរាប់ថា សមត្ថកិច្ចនគរបាល២រូប ដែលបានជំរិតយកប្រាក់ ចំនួន៣០០០ដុល្លារ ហើយសមត្ថកិច្ចដដែលនេះ បានឲ្យម្ចាស់គ្រឿងចក្រ ទៅសម្របសម្រួល ជាមួយអ្នកកាសែតចំនួន៥០០ដុល្លារ  ។ ចំណែកសមត្ថកិច្ចនគរបាល ដដែលនេះ បានទាមទារប្រាក់ពីម្ចាស់គ្រឿងចក្របន្ថែមទៀតចំនួន៥០០ដុល្លារ តែម្ចាស់គ្រឿងចក្របានអង្វរសូមឱ្យតែ២០០ដុល្លារទេ ពីព្រោះក្នុងខ្លួនអស់លុយហើយ។

ចំពោះក្នុងករណីនេះ គួរលោកស្នងការនគរបាលខេត្តមណ្ឌលគិរី មេត្តាពិនិត្យស្រាវជ្រាវ និងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ជាជនជាតិដើមភាគតិច ដែលជាម្ចាស់ដីធ្លាប់ អាស្រ័យផលមានទំហំ៣ហិកតា៕

 

Leave a Reply

(*) Required, Your email will not be published