អាណិត!នាយក្រិន ប្រពន្ឋផិត តាមប្រុសថ្មី

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​មាឌ​ល្អិត នាយ​ក្រិន បាន​បង្ហាញ​នូវ​សំណេរ​ជា​បន្តបន្ទាប់​លើ​គណនី​ហ្វេ​ស​ប៊ុកខ្លួន​បង្ហាញ​នូវ​កា​ត​ប្រេះឆា​ស្នេហ៍​ទី​២​ដែល​មាន​កូន​បី​ជា​ចំណងដៃ​ទៅហើយ​។

​តារា​កំប្លែង​មាឌ​ល្អិត​ដែល​មានឈ្មោះ​ដើម ទេស សុ​ជុន​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ក្នុងស្រុក​ខ្លះ​ បានឲ្យដឹងថា រូប​នាយ​ ពិតជា​បាន​ចប់​គ្នា​ ជាមួយ​ភរិយា​ពិតមែន ពោល​គឺ​ប្រមាណ​ជាង​១​ខែ​មក​ហើយ ចំណែក​កូន​តូចៗ​ទាំង​៣​រូប​ត្រូវ​ធ្លាក់​មក​លើ​រូប​នាយ​ជា​អ្នក​មើល​ថែ​តែម្នាក់ឯង​ប៉ុណ្ណោះ​។​

​ចំពោះ​ហេតុផល ​ឈាន​ដល់​ផ្លូវបំបែក​នេះ​ គឺ​ដូច​អ្វី​ដែល​នាយ​ក្រិន​ អាយុ​៤០​ឆ្នាំ​បាន​បង្ហោះ​ចឹង​គឺ ដោយសា​ភរិយា​ទី​២​ ដែល​មាន​អាយុ​២៥​ឆ្នាំ ​របស់​នាយ ផិតក្បត់​មិន​កែប្រែ បើទោះបីជា​នាយ ​តាម​ទាន់​ច្រើនលើកច្រើនសារ និង​ឲ្យ​រូបនាង​កែប្រែ​ក៏ដោយ​។ ឯ​អនាគត​កូនៗ​ទាំង​៣​ នឹង​ពឹង​លើ​របរ​ បើកហាង​ស៊ុប​កន្ធាយ​នៅ​ផ្លូវ ២០០៤ នេះ និង​ការងារ​សិល្បៈ​ក៏​នៅតែ​បន្ដ​ផងដែរ​។​

នាយក្រិន ក៏​មាន​ជា​សំណូម​ពរ​តូច​មួយ​ចុង​ក្រោយ​​ដែរ​ ពី​មហាជន​​ក្រោយ​ពី​​​​អះអាង​រក្សា​ជំហរ​មើល​ថែទាំ​ កូនៗ​​ដោយ​ខ្លួន​ឯង​​ និង​​​​​​​បន្ត​បើក​របរ ​រក​​ស៊ី​មាន​ស្រាប់​​ថា៖ «​ខ្ញុំ​មិន​ចង់​បាន​អ្វី​ពី​បង​ប្អូន​​ទេ គ្រាន់​តែ​សំណូម​ពរ​ជួយ​គាំទ្រ​ និង​ជួយ​ជាវ​ម្ហូប​​អាហារ​​​​​នៅ​​​ហាង​ខ្ញុំ​ផង ដើម្បី​ជួយ​​ឲ្យ​ខ្ញុំ​ឲ្យ​មាន​លទ្ធភាព​​ ចិញ្ចឹម​​កូន​ទាំង ​៣​»។​​​

គួរ​​បញ្ជាក់​ដែរ​ថា នាយ​ក្រិន ​មាន​ភរិយា ​២ ​នាក់​ហើយ ដោយ​ប្រពន្ធ​ដើម​មាន​កូន​ប្រុស១បច្ចុប្បន្ន​កំពុង​រស់នៅ​​​ជាមួយ​​អតីត​ប្រពន្ធ​ដើមនៅ​ខេត្ត​ព្រះសីហនុ។ ខណៈ​​​​​ប្រពន្ធ​ទី ២​ ចាប់​ពី​ឆ្នាំ​ ​២០១៣ គិត​​មក​​ទល់​ពេលនេះ ដោយ​ទទួល​​បាន​​កូន ៣ នាក់ ប្រុស ១ និង​ស្រី ២ គឺ​សរុប​​ទាំង​​​អស់​​​នាយ​ក្រិន​ មាន​កូន​ ៤ នាក់៕

 

Leave a Reply

(*) Required, Your email will not be published