ខេត្តបន្ទាយមានជ័យ ៖ កាលពីម៉ោង៨និង៤៥នាក់ព្រឹក ថ្ងៃទី០២ វិច្ឆិកាឆ្នាំ២០១៩ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចអំពាវនាវរកសាច់ញាតិអ្នកស្លាប់ដោយរថភ្លើងកិនបុរសដែលមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ ស្លាប់ដាច់ ជាកំណាត់ៗ នៅមង្គលបូរី។
លោក រ័ត្នដាស៊ីណង់ អភិបាលស្រុកមង្គលបូរីប្រាប់នាថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៩ ថា លើផ្លូវដែកទិសខាងជើង ចំណុចនៅភូមិគោកទន្លាប់ ឃុំបន្ទាយនាងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ៏យ ដោយរថភ្លើងខ្សែសិរីសោភ័ណ បាត់ដំបង បានកិនបុរស ដែលមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ស្លាប់ដាច់ជាកំណាត់ៗ ។ អស់លោកបានំពាវនាវអោយជួយរកសាច់ញាតិអ្នកស្លាប់ផងទោះជាគ្នាជាជនវិកលចរឹតឬមិនមែនក៏ដោយ៕


