ខេត្តមណ្ឌលគិរី ៖ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅសាលាខេត្តមណ្ដលគិរី បានឲ្យដឹងថាមួយរយៈចុងក្រោយនេះលោកហេង ស៊ីប៉ា ប្រធានពន្ឋដាខេត្តមណ្ឌលគិរី ឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធប្រថាប់ត្រា មិនគ្រប់ និងឃុបឃិតជាមួយឈ្មួញ ហ៊ុំ ព័ទ្ធយកដីចំការស្រល់ របស់រដ្ឋ ធ្វើកម្មសិទ្ធ គ្រាដែលគេអាងច្បាប់ ផ្ទេរសិទ្ធកាន់កាប់ដី ដែលមានចុះហត្ថលេខា លោក ហេង ស៊ីប៉ា ប្រធាន សាខាពន្ធដារខេត្តមណ្ឌលគីរី ដែលជាមន្ត្រីពុករលួយដុះស្លែវាយត្រាបង់ពន្ធប្រថាប់ត្រាដីខុសច្បាប់ ក្លាយជាស្របច្បាប់ត្រឹមត្រូវយ៉ាងគំហុកដើម្បីប្រមូលលុយតាមរបៀបពុករលួយ
ប្រភពបានឲ្យដឹងបន្តថាករណីពុករលួយខាងលើបែកធ្លាយក្រោយពីសមត្ថកិច្ចចម្រុះចាប់ឃាត់ខ្លួនមនុស្សចំនួន៨នាក់ ដែលជាកម្មករ របស់ឧកញ៉ា ស្រី ចន្ធូ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ខេត្តមណ្ឌលគិរី ឃាត់ខ្លួនពាក់ព័ន្ធ ការធ្វើសកម្មភាព ដាំបង្គោលថ្ម ព័ទ្ធយកដីចំការស្រល់របស់រដ្ឋ កាលពីល្ងាចថ្ងៃទី១២ ខែតុលាឆ្នាំ២០១៩ ដោយមានការ សម្របសម្រួល ពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី។ ខណះក្រោយមក លោកឧកញ៉ា ស្រី ចន្ធូ បានបង្ហោះឯកសារដី និងបញ្ជាក់ថា «ដីដែលខ្ញុំបាទ ស្រី ចន្ធូ បានទិញពី ប្រជាពលរដ្ឋនៅស្រុកអូរាំងខេត្តមណ្ឌលគិរី ដែលមានទំហំ សរុបប្រមាណជា ៥២ ហិចតាដែលខ្ញុំបាទ បានទិញជាលក្ខណៈបុគ្គល សម្រាប់ធ្វើចំការ និងកសិដ្ឋាន ចិញ្ចឹមគោ ចាប់តាំងពីឆ្នាំ២០១៨ កន្លងមកដោយបាន ទិញដី ប្រជាពលរដ្ឋ និង មានការទទួលស្គាល់ ដឹងលឺ ពីអាជ្ញាធរភូមិឃុំ ស្រុក ដោយមានបង់ពន្ធប្រថាប់ត្រា ស្របច្បាប់ត្រឹមត្រូវ»។
យោងតាមឯកសារដីបង្ហាញថា ដីរបស់ឧកញ៉ា ស្រី ចន្ធូ ទិញពីឈ្មោះ ស្រែម កែមអាយុ៦០ឆ្នាំនិងប្រពន្ធឈ្មោះរ៉ាប់សំអូន អាយុ៦២ឆ្នាំក្នុងទំហ៊ុំដី ២៨១,១១០ ម៉ែត្រការ៉េនៅចំណុចភូមិបូរាណឃុំសែនមនោរម្យស្រុកអូររាំងគឺបង់ពន្ឋប្រថាប់ ត្រា តែ២,២៤៨,៨០០រៀល ដីទិញពីឈ្មោះ សុខ សាន្ត អាយុ២៥ឆ្នាំ ក្នុងទំហ៊ុំដី ២១៣,២៩០ ម៉ែត្រការ៉េគឺបង់ពន្ឋប្រថាប់ត្រា តែ១,៧០៦,០០០រៀល និងដី ទិញ ពីឈ្មោះ យាន្ត សុខ តាមដងផ្លូវជាតិលេខ៧៦ក្នុងទំហ៊ុំដី ១២៥,០០០ ម៉ែត្រការ៉េ គឺបង់ពន្ឋ ប្រថាប់ត្រាតែ ២០០,០០០រៀល ។
តាមអាត្រាបង់ពន្ឋ នៃឧបសម្ពន្ឋ័ទី២៣ ការបែងចែកភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យ សម្រាប់គិតពន្ឋប្រថាប់ត្រា នៅខេត្តមណ្ឌលគិរី សម្រាប់ស្រុកអូរាំង ដីជាប់ផ្លូវជាតិលេខ៧៦គឺ៥ដុល្លាដីលំនៅដ្ឋាននិង១ដល្លាដីស្រែចម្ការ ហេតុ ដូចនេះធ្វើអោយរដ្ឋបាត់បង់ប្រាក់ចំណូលបង់ចូលថវិការរាប់ពាន់ លានរៀល ។
ប្រភពដែលស្និទ្ធនឹង លោក ហេង ស៊ីប៉ា ប្រធានពន្ឋដាខេត្តមណ្ឌលគិរីបានឲ្យដឹងថា ការដែលលោក ហេង ស៊ីប៉ា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងអំណាចលោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ជាបង្អែករឹងមាំរបស់ខ្លួន។ ហេតុនេះហើយទើបលោក ហេង ស៊ីប៉ា មិនញញើតអ្វីទាំងអស់ក្នុងការប្រព្រឹត្តអំពើពុករលួយហើយសូម្បីតែឯកឧត្តម ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី ក៍មិនហ៊ានប៉ះពាល់ឡើយ។
ដូច្នេះហើយទើបមាន សេចក្ដីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ លោក ហេង ស៊ីប៉ា ប្រធានពន្ឋដាខេត្តមណ្ឌលគិរី កំពុងសាងភាព ល្បីល្បាញខាងពុករលួយយ៉ាងក្រអឺតក្រទម៕




