
ខេត្តកំពត ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ៣នាក់ បានប្រព្រឹត្តចាប់រំលោភបូកលើស្ត្រីជនជាតិបារាំងម្នាក់ នៅក្នុងរថយន្ក កាលពីវេលាទៀបភ្លឺថ្ងៃទី១១ តុលា កន្លងមក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបានហើយ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យខាងលើ ១-ឈ្មោះ សេង ស៊្រុន អាយុ៣៧ ឆ្នាំ មុខរបរជាអ្នករត់តាក់ស៊ីត្រូវកម្លាំងឃាត់ខ្លួនមុនគេ មានទីលំនៅក្នុងភូមិ បឹងវែង ឃុំវាលរិញ ស្រុកព្រៃ នប់ ខេត្តព្រះសីហនុ ។២-ឈ្មោះ ពុំ លីវី ហៅហ្វ៊ី អាយុ១៩ឆ្នាំ ជាកម្មករតទឹកនៅលើភ្នំបូកគោ រស់នៅភូមិសាងគង់ ឃុំនិទាន ស្រុកបរសេដខេត្តកំពង់ស្ពឺ និង៣-ឈ្មោះ ង៉ែត នភា អាយុ ២៣ឆ្នាំ ជាកម្មករតទឹកនៅលើភ្នំបូកគោនៅភូមិត្រពាំងលើកឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ។ប្រភពបន្តថា ជនសង្ស័យទាំងពីរនាក់ ឆ្លើយសារភាព ខ្លួនពិតជាបានរំលោភ លើស្រី្តបរទេសម្នាក់ នោះមែន នៅក្នុងរថយន្តជាមួយ ឈ្មោះ សេង ស្រ៊ុន (ជនសង្ស័យ ចាប់បានមុនគេ) ប្រាកដមែន ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៣ជិតភ្លឺ ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ មានករណីស្ត្រីជនជាតិបារាំងម្នាក់ត្រូវបានជនទំនើងមួយក្រុមមានគ្នាបីនាក់ បាន ចាប់បង្ខំរុញចូលរថយន្ត យកទៅចាប់រំលោភបូក នៅតាមផ្លូវចាក់បេតុងរួច ចូលទៅក្នុងព្រៃស្ងាត់ មួយកន្លែង នាមូលដ្ឋានក្រុងកំពត បានសម្រេច ទាំងអស់គ្នា។ បន្ទាប់មកនៅរសៀលថ្ងៃដដែល ស្ត្រីរងគ្រោះជនជាតិបារាំងរូបនោះ ក៏បានទៅដាក់ពាក្យបណ្តឹងប្តឹងដល់កម្លាំងសមត្ថកិច្ចស្នងការដ្ឋានខេត្តកំពត ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ ស្រាវជ្រាវរកមុខល្មើស យកមក ផ្តន្ទាទោសតាមច្បាប់។ស្ត្រីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅក្នុងអំឡុងពេល រូបនាង ត្រូវ ជនល្មើសចំនួន៣នាក់ ចាប់រំលោភនៅក្នុងរថយន្ត ក៏ត្រូវជនល្មើសថតជាវីដេអូ រួមភេទនោះ តាមទូរស័ព្ទដៃ ថែមទៀតផង៕