បែកធ្លាយលោក នង ទុណ្ណារី អតីតអភិបាលស្រុកអូរាំង និងលោក ហេង ស៊ីប៉ា ប្រធានពន្ឋដាខេត្តមណ្ឌលគិរី ពាក់ពន្ឋ័ ចុះហត្ថលេខាលើដីចំការស្រល់រដ្ឋ ប្រគល់សិទ្ធកាន់កាប់ឲ្យឈ្មួញ

, , Leave a comment

​ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ប្រាប់ថាក្រោយពីមនុស្ស០៨នាក់ជាកម្មករ និងមេការរបស់ឧកញ៉ា ស្រី ចន្ធូ ត្រូវរដ្ឋបាលព្រៃឈើខេត្ត បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១៤តុលា២០១៩នេះគ្រាដែលពួកគេប្រព្រឹតល្មើសច្បាប់ជាក់ស្តែង ខណៈកំពុងជីកដី ដាក់បង្គោលរបងលួស ហ៊ុំព័ទ្ធយកដីចំការស្រល់ របស់រដ្ឋ ធ្វើកម្មសិទ្ធ គ្រាដែលគេអាងច្បាប់ ផ្ទេរសិទ្ធកាន់កាប់ដី ដែលមានចុះហត្ថលេខាដោយលោក នង ទុណ្ណារី អតីតអភិបាលស្រុកអូររាំង និងលោក ហេង ស៊ីប៉ា ប្រធាន សាខាពន្ធដារខេត្តមណ្ឌលគីរី ដែលជាមន្ត្រីពុករលួយដុះស្លែ។

ពាក់ពន្ឋ័ការចាប់ឃាត់ខ្លួន មនុស្សខាងលើ ឧកញ៉ា ស្រី ចន្ធូ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ បានចេញលិខិតបំភ្លឺមួយ ដើម្បីបកស្រាយ ជុំវិញការចោទប្រកាន់ថា កម្មកររបស់ខ្លួន៨នាក់ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរីឃាត់ខ្លួន ព្រោះសង្ស័យបោះបង្គោលរំលោភយកដីស្រែរបស់ប្រជាពលរដ្ឋ។

តាមរយៈលិខិតបំភ្លឺនេះ លោកឧកញ៉ា ស្រី ចន្ធូ បានបញ្ជាក់ថា «ដីដែលខ្ញុំបាទ ស្រី ចន្ធូ បានទិញពី ប្រជាពលរដ្ឋនៅស្រុកអូរាំង ខេត្តមណ្ឌលគិរី ដែលមានទំហំ សរុបប្រមាណជា ៥២ហិចតា ដែលខ្ញុំបាទបានទិញជាលក្ខណៈបុគ្គល សម្រាប់ធ្វើចំការ និងកសិដ្ឋានចិញ្ចឹមគោ ចាប់តាំងពីឆ្នាំ២០១៨ កន្លងមក ដោយបាន ទិញដី ប្រជាពលរដ្ឋ និងមានការទទួលស្គាល់ ដឹងលឺ ពីអាជ្ញាធរភូមិឃុំ ស្រុក ដោយមានបង់ពន្ធប្រថាប់ត្រា ស្របច្បាប់ត្រឹមត្រូវ»។

សូមរំលឹកថា មនុស្សចំនួន៨នាក់ ដែលជាកម្មករ របស់ឧកញ៉ា ស្រី ចន្ធូ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ខេត្តមណ្ឌលគិរី ឃាត់ខ្លួនពាក់ព័ន្ធ ការធ្វើសកម្មភាព ដាំបង្គោលថ្ម ព័ទ្ធយកដីចំការស្រល់របស់រដ្ឋ កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដោយមានការសម្របសម្រួល ពីលោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី។

លោក អ៊ុ វណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី បានប្រាប់បណ្តាញ ពត័មានថា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ថា ពិតជាមាន ការឃាត់ខ្លួនមនុស្ស៨នាក់នេះ ពិតមែន ដោយមន្ត្រីជំនាញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង។ ក្នុងនោះមានម្នាក់ជាមេការឈ្មោះ ជួង សុភារុណ ហើយជាមនុស្សជំនិតរបស់ឧកញ៉ា ស្រី ចន្ធូ ផង៕

សេចក្តីរាយការណ៍បានបន្តថា មុនឃាត់ខ្លួន គឺមនុស្ស០៨នាក់នោះ កំពុងជីកដាំបង្គោលរបងហ៊ុំព័ទ្ធ ដីចំការស្រល ជិត៣០ហិកតា ដែលជារបស់ឧកញ៉ា ស្រីចន្ធូ ភេទប្រុសអាយុ៣៨ឆ្នាំ ទីលំនៅផ្ទះលេខ១៧ផ្លូវ៤៣៦ភូមិ១៣សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ ដែលទិញពីឈ្មោះ ស្រែម កែម អាយុ៦០ ឆ្នាំនិងប្រពន្ធឈ្មោះ រ៉ាប់ សំអូន អាយុ៦២ឆ្នាំក្នុងទំហ៊ុំដី ២៨១,១១០ ម៉ែត្រការ៉េនៅចំណុចភូមិបូរាណឃុំសែនមនោរម្យស្រុកអូររាំង។

ប្រភពពីមហាជននិងមន្ត្រី ជាច្រើននាក់ កំពុងរងចាំមើលចំណាត់ការ ដ៍ក្តៅគគុករបស់ ព្រះរាជអាជ្ញា ខេត្តមណ្ឌលគិរី ថា.បើស្រាវជ្រាវ តាមសំណុំបែបបទ និងរបាយការណ៍កំណត់ហេតុ ជាច្រើនខាងលើ ហើយនោះ តើអាចដាក់ទោសលោក នង ទុណ្ណារី អតីតអភិបាលស្រុកអូររាំងចាស់ បច្ចប្បន្ន ជាប្រធានក្រុមប្រឹក្សាស្រុកអូររាំង និងលោក ហេង ស៊ីប៉ា ប្រធានពន្ឋដា ខេត្តមណ្ឌលគិរី ល្បីល្បាញខាងពុករលួយ រួចខ្លួនពីសំណាញ់ច្បាប់ ដែរឬទេ??ព្រោះអ្នកណាមិនដឹង ថា ដីចម្ការស្រល់ ជាដីចម្ការរបស់រដ្ឋនោះ !!?

 

 

Leave a Reply

(*) Required, Your email will not be published