សំណេរសោកសៅ របស់ប្រពន្ធដើម ជនរងគ្រោះ ផន ទុំ អានហើយស្ទើរស្រក់ទឹកភ្នែក និងសរសើរមិនដាច់ពីមាត់ ជាស្ត្រីបេះដូងមាស……

, , Leave a comment

ខេត្តរតនគិរី ៖ រឿងរ៉ាវស្នេហាត្រីកោណសុីជម្រៅ រហូតដល់ជនរងគ្រោះមានសមត្ថភាពខ្ពស់ក្នុងការអន្ទងស្នេហ៍ប្រពន្ធរបស់ពួកម៉ាកខ្លួនឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងជ្រៅហើយនាងនោះសុខចិត្តចុះចោលប្ដីមកស្រវ៉ាជនរងគ្រោះទាំងប្ដីរបស់ខ្លួនកំពុងនៅនឹងមុខជ្រងោទីបំផុតគំនុំស្នេហ៍ទុំជោរ អស់ការអត់ធ្មត់ទ្រាំ លែងបានបុរសជាប្ដីដើមឈ្មោះ នួន មករា ជាមន្ត្រីនគរបាល ដែលជនដៃ ដល់ សុខចិត្តដោះស្រាយគំនុំស្នេហ៍ជិះឡានមកបាញ់សម្លាប់ជនរងគ្រោះឈ្មោះផន ទុំ នាយរងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ដែលជាមិត្តភ័ក្តនឹងគ្នា នៅហាងកាហ្វេ មួយកន្លែងកាលពី ព្រឹកថ្ងៃ៣ ខែតុលា ឆ្នាំ២០១៩ បង្ករការភ្ញាក់ផ្អើល ផ្តើមហេតុកើតចេញពី រឿងជម្លោះ រឿងស្នេហាត្រីកោណ ម៉ាកស៊ីប្រពន្ឋពួកម៉ាក។

ក្រោយជនរងគ្រោះ បានលាចាកលោក សំណេរដ៏សែនសោកសៅ របស់ភរិយាដើមនៃសពជនរងគ្រោះ ផន ទុំ បានបង្ហោះក្នុងគណនីហ្វេសប៊ុក« លី ដា » ជា គណនីផ្ទាល់ខ្លួនមិត្តអ្នកអាន មើលហើយពិតជាអាណិតខ្លោចចិត្ត និងសរសើរ មិនដាច់ពីមាត់ ដែលនាងពិតជាស្ត្រីរឹងមាំ បេះដូងមាស ។

ខាងក្រោមនេះ គឺជាសំណេរដ៏សែនសោកសៅ របស់ភរិយានៃសព ជនរងគ្រោះ ផន ទុំ តែទោះយ៉ាងណានាងមិនបានទម្លាក់កំហុសទៅលើភាគីណាមួយនោះទេ នាងគ្រាន់ តែបង្ហាញអារម្មណ៍ សោកសង្រេង ចំពោះអ្វីដែលបាន កើតឡើងព្រោះវាលឿនពេក សម្រាប់រូបនាងនិងកូនៗ ដោយមិនបានហារ មាត់លាគ្នានៅគ្រាចុងក្រោយ មួយម៉ាត់សោះឡើយ ។


«បងទៅអោយសុខចុះណា រឿងដែរកន្លងមក ខ្ញុំសុំអហោសិកម្មអោយណា សុំអោយបងទៅចាប់ភពថ្មី ដែរល្អជាងនេះហើយកុំបារម្មណ៍ ពីកូនអីខ្ញុំ មើលថែរកូនយើងអោយល្អស្រណោះណាស់ទៅមិនបានមើលមុខប្រពន្ធកូនមិនបានលាប្រពន្ធសូម្បីមួយម៉ាត់😥😥😥😥😥😥03.10.2019» ។ អ្នកនាងបន្តថា «ក្នុងចិត្តបេះដូងម្នាក់ៗស្ទើរប្រះអស់ហើយប្តីទៅដោយមិនអាចត្រលប់មកជួបប្រពន្ធកូនក្រុមគ្រួសារទៅរហូតហើយសុំអោយជាតិក្រោយបងចាប់ជាតិជួបគូរជីវិតហើយរស់នៅជាមួយគ្នាដល់ចាស់រៀងខ្លួនណាជាតិនេះជីវិតប្តីប្រពន្ធរបស់យើងទាំងពីរបានតែប៉ុនឹងឯងបងទៅហើយកុំអោយមានចិត្តអាឡោះអាឡៃអីណាសូមប្តីទៅអោយបានសុខរហូតទៅ😥😥😥😥😥😥»

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

មួយនេះដោយការពិឃាត គូរបដិបក្ខឲ្យលាចាកលោកនេះទៅបន្សល់ទុកនូវភាពសោកសៅចាក់ស្រេះរាប់រយជំពូក ជាពិសេសប្រពន្ធកូនរបស់ជនរងគ្រោះមានភាពសោកសង្រេងរកអ្វីមកប្រៀបផ្ទឹមគ្មាន បានត្រឹមតែសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនដើម្បី លួងចិត្តរំសាយទុក្ខសោករបស់ខ្លួនបន្ដិចបន្ដួចតែប៉ុណ្ណោះ ។ ចំណែកភាគីជនដៃដល់និងអតីតប្រពន្ធក៏មានវិប្បដិសារីមិនតិចដែរ ព្រោះនាងជាប្រពន្ធក៏បានធ្វើខុសតួនាទីជាប្រពន្ធ រីឯបុរសជាប្ដីក៏ទប់កំហឹងមិនបានជ្រុល ដៃប្រហារ ធ្វើឲ្យវាសនាធ្លាក់ក្នុងទោសទ័ណ្ឌយ៉ាងធ្ងន់ធ្ងរពីសំណាញ់ច្បាប់។

 

Leave a Reply

(*) Required, Your email will not be published