ចាប់ខ្លួន​ជនសង្ស័យ ​ដែល​បាញ់សម្លាប់​ មន្ត្រីនគរបាល​ដូចគ្នា ​នៅ​រតនគិរី

, , Leave a comment

ខេត្តរតនគិរី ៖ ជនសង្ស័យ ដែល​បាញ់សម្លាប់​មន្ត្រីនគរបាល​ម្នាក់ នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ នៅ​ចំណុច​រមណីយដ្ឋាន​បឹង​យក្ស​ឡោម នា​ព្រឹក​ថ្ងៃទី​៣ តុលា​។

បើតាម​ប្រភព​ដដែល ជនសង្ស័យ​រូបនេះឈ្មោះ នួន មករា ជា​មន្ដ្រីនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​ចំណែក​ជនរងគ្រោះ​ ឈ្មោះ ផន ទុំ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​។ អ្នក​ទាំងពីរ​ គឺជា​មិត្តភក្តិ​គ្នា​។

​ប្រភពបាន​បន្តទៀតថា ករណី​បាញ់សម្លាប់នៅក្នុង​ហាង​កាហ្វេ​មួយកន្លែង នៅ ក្នុង​ក្រុង​បា​លុង​នេះ កើតចេញពី​រឿង​គំនុំ​ផ្ទាល់ខ្លួន​។​

​មុនពេល​បាញ់សម្លាប់​ជនរងគ្រោះ​ខាងលើ គេ​សង្កេតឃើញ​ជនសង្ស័យ នួន មករា ដែល​ប្រើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Jan Jory បាន​សរសេរ​ឃ្លា​មួយចំនួន​ថា ៖«​ហ្ហែង​ឃើញ​អញ​មិន​មាត់ ហ្ហែង​គិតថា​អញ​គ​មែន ហ្ហែង​ឃើញ​អញ​នៅ​ស្ងៀម​ហ្នឹង ហ្ហែង​គិតថា​អញ​ខ្លាច​ហ្ហែង​មែន ចាំ​អញ​គ ហើយ អញ​ខ្លាច​ឱ្យ​ហ្ហែង​មើល …………….to be continue »​។​

​ដោយឡែកនៅ​ថ្ងៃ​បាញ់សម្លាប់​ជនរងគ្រោះ​នេះគណនី​ហ្វេ​ស​ប៊ុ​ក​ដដែល ក៏បាន​សរសេរ​សារ​ថា«​លា​ហើយ​» និង​ពាក្យ​«​សុំទោស​ម៉ាក់​» រួមទាំង​វីដេអូ​អនុស្សាវរីយ៍ ​ជាមួយ​ប្រពន្ធ និង​កូន​ជាដើម​៕

 

 

Leave a Reply

(*) Required, Your email will not be published