ចំណតរថយន្តខេត្តស្ទឹងត្រែង ដែលប្រាក់ចំណូលមួយថ្ងៃមួយលានឬ១ឆ្នាំជាង៣០០ លានរៀល ត្រូវបានអាជ្ញាធរខេត្ត ចុះហត្ថលេខា អោយគ្រួសារលោក ខេង ទិត្យ សីហា ប្រធានមន្ទីរហិរញ្ញវត្ថុខេត្តស្ទឹងត្រែង វិនិយោគបន្ត១០ទៀត

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ បានអោយដឹងថា​ ចំណតរថយន្តខេត្តស្ទឹងត្រែងដែលរកប្រាក់ចំណូលក្នុង១ឆ្នាំ មិនតិច៣០០លានរៀល ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងចុះហត្ថលេខាអោយក្រុមគ្រួសារលោក ខេង ទិត្យ សីហា ប្រធាន មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង វិនិយោគបន្ត១០ឆ្នាំទៀត ក្នុងតម្លៃ១ឆ្នាំតែជិត១០លានរៀលប៉ុណ្ណោះ ក្រោយពីវិនិយោគចំនួន១៥ឆ្នាំដែល ត្រូវ ផុតកំណត់នៅចុងឆ្នាំ២០១៩ ដែលការប្រកបអាជីវកម្មកន្លងមក គឺគ្រួសារលោក ខេង ទិត្យ សីហា  អនុវត្តន៍ខុសកិច្ចសន្យារាប់ឆ្នាំ គ្មានអ្នកណាហ៊ានក្អក សោះឡើយ ព្រោះតែម្ចាស់អាជីវកម្មចំណតបេនឡាន គឺជាបងថ្លៃ និងជាប្រពន្ឋ លោកខេង ទិត្យសីហា ជាខ្នងបង្អែក។ដូចជាទីតាំងចំណតរថយន្តថ្មីនៅចំណុច ខាងលិចជាប់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង គ្មានរថយន្ត ចូល ចតលើដាក់ផ្ទេរទំនិញ គឺក្លាយជាវាលរហោស្ថាន ឬក្លាយជាក្រោលគោ-ក្របី ផ្ទូយទៅវិញបែរជាយកផ្លូវសាធារណ:ជាប់រង្វង់មូលចាស់ មាត់ទន្លេអតីតផែសាឡាង ធ្វើជាចំណតរថយន្តបន្តទៅទៀត​ ដោយគ្មានខ្លាចច្បាប់អ្វីសូម្បីតែបន្តិច។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា អាជ្ញាធរខេត្តស្ទឹងត្រែងចុះហត្ថលេខា អោយក្រុមគ្រួសារលោក ខេង ទិត្យ សីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង វិនិយោគបន្ត១០ឆ្នាំទៀត ក្នុងតម្លៃ១ឆ្នាំ តែជិត១០លានរៀលធ្វើអោយរដ្ឋខាតរាប់ពាន់លានរៀល ក្នុងរយះពេលវិនិយោគ ព្រោះថា ចំណតរថយន្តនេះប្រាក់ចំណូលសរុបក្នុង១ថ្ងៃជាង១លានរៀលនិង១ឆ្នាំជាង៣០០លាន រៀល ក្នុង១០ឆ្នាំគឺរដ្ឋខាតរាប់ពាន់លានរៀល គួរណាស់តែលោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង យកមកដាក់ អោយដេញថ្លៃ ជាសាធារណះ ក្រោយពីមេឈ្មួញ គ្រួសារលោក ខេង ទិត្យ សីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង វិនិយោគចំនួន១៥ឆ្នាំដែលត្រូវផុតកំណត់ នៅចុងឆ្នាំ២០១៩ខាងមុខនេះ។

ជំវិញករណី អាជ្ញាធរខេត្តស្ទឹងត្រែង ចុះហត្ថលេខា អោយក្រុមគ្រួសារលោក ខេង ទិត្យ សីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង វិនិយោគបន្ត១០ឆ្នាំទៀត ក្នុងតម្លៃ១ឆ្នាំ តែជិត១០លានរៀល ធ្វើអោយរដ្ឋខាតរាប់ពាន់ លានរៀលគេសង្ស័យអាចមាន អំពើពុករលួយ និងការឃុបឃិតគ្នា ទើបចំណត រថយន្តនេះនៅបន្ត អោយមេឈ្មួញវិនិយោគដដែល ដែលធ្វើឲ្យខាតបង់ថវិកាជាតិរាប់ពាន់លានរៀល ក្នុងរយៈពេលវិនិយោគមួយអាណត្តិ ទៅមួយអាណត្តិ បែរជាថវិកាទាំងនោះ ចូលទៅក្នុងហោប៉ៅឯកជនគ្រួសារ លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងចែកគ្នា ធ្វើមានធ្វើបានទៅវិញ។

គេចង់ឃើញ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងមេត្តាពិនិត្យ និងវាយតម្លៃជាថ្មីថា តើគួរឯកភាព អោយក្រុមគ្រួសារ លោក ខេង ទិត្យ សីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង វិនិយោគបន្ត១០ឆ្នាំទៀត ធ្វើអោយរដ្ឋខាតរាប់ពាន់លានរៀលឬយ៉ាងណា?ឬយកចំណត រថយន្តខេត្តស្ទឹងត្រែង នោះមកដាក់អោយដេញថ្លៃ ជាសាធារណះ ដើម្បីបង្កើនប្រាក់ចំណូលចូលថវិការជាតិ ។

ករណីខាងលើ គេហទំព័រកំណើតថ្មី មិនអាចទទួលការបញ្ជាក់ពី អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង បាននៅឡើយទេ ព្រោះមិនមានលេខទូរសព្ទ ទំនាក់ទំនង ៕

 

ថំណតរថយន្តគ្រួសារលោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងវិនិយោគ ជាទីរហោស្ថាន ឬក្រោលគោ

 

Leave a Reply

(*) Required, Your email will not be published