​​រថ​យន្ត៣គ្រឿងបុកគ្នា បណ្តាលអោយមនុស្សស្លាប់នឹងរបួសច្រើននាក់ នៅលើកំណាត់ផ្លូវជាតិលេខ៤

, , Leave a comment

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃ៣០ខែកញ្ញា២០១៩នេះ មនុស្ស៣នាក់បានស្លាប់នៅ នឹងកន្លែង ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្ត ៣ គ្រឿងបុកប៉ះគ្នា គឺរថយន្តរត់តាក់ស៊ី រថយន្តដឹកថ្មនិង រថយន្តដឹកខ្សាច់ នៅផ្លូវជាតិលេខ៤ត្រង់ចំណោតអូរត្រាវ ជិតចូលដល់ក្រុងព្រះសីហនុ  ។

យោងតាមរបាយការណ៍អង្កេតពីនគរបាលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ម៉ាក STAREX ពណ៌ ស ពាក់ផ្លាកលេខ កំពត2B-216 អ្នកបើកបរ ឈ្មោះ សេង ភារៈ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ រត់តាក់ស៊ី នៅភូមិល្បើក ស្រុុកឈូក ខេត្តកំពត រួមដំណើរមនុស្ស ០៧នាក់ ( ស្រី ០២នាក់ ) មានទិសដៅពី ខេត្តកំពត ចូលក្រុងព្រះសីហនុ លុះមកដល់ចំណុចខាងលើ ស្ថានភាពផ្លូវឡើងចំណោត រថយន្តតាក់សុីនេះ បានវ៉ាជែងរថយន្តធុនធំ ០១ គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ3D-0144 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) វ៉ាមិនផុត ក៍ជ្រុលកៀរហើយបុករថយន្តធុនធំ ០១ គ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នាគឺរថយន្តម៉ាក HYUNDAI ពណ៌ ស ពាក់ ផ្លាកលេខ ភ្នំពេញ3D-1142 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) បណ្ដាលឲ្យរថយន្តធុនធំទាំងពីរគ្រឿងបុកផ្ទប់គ្នាតែម្ដង ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់មនុស្សចំនួន០៣នាក់ ភេទប្រុស នៅនឹងកន្លែងកើតហេតុ មិនទាន់ស្គាល់អត្តសញ្ញាណ សមត្ថកិច្ចកំពុងស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
១-អ្នកបើកបររថយន្តធុនធំពាក់ផ្លាកលេខភ្នំពេញ3D-0144 ស្លាប់កៀបជាប់ក្នុងរថយន្ត ។
២-អ្នករួមដំណើរលើរថយន្តទេសចរណ៍ ចំនួន ០២នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ចំណែកអ្នកបើកបររថយន្តបង្កបាននាំខ្លួនមកសាកសួរមកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ។
រីឯវត្ថុតាង រថយន្ត ០៣គ្រឿង សមត្ថកិច្ចជំនាញ បានចាត់ចែងស្ទូច យកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរ បាល ខេត្តព្រះសីហនុដើម្បីដោះស្រាយបន្ត ៕

 

 

Leave a Reply

(*) Required, Your email will not be published