លោក ខេង ទិត្យ សីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង មានអំណាច អោយគ្រួសារវិនិយោគចំណតរថយន្តបន្ត ក្រោយពីវិនិយោគកន្លងមក ខុសកិច្ចសន្យា គ្មានអ្នណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បានអោយដឹងថា​  លោក ខេង ទិត្យ សីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែង ត្រូវបានគេសង្ស័យថា អាចពាក់ព័ន្ធនឹងអំពើពុករលួយគ្រួសារនិយម លើការវិនិយោគ ចំណតរថយន្តខេត្តស្ទឹងត្រែងបន្ត១០ឆ្នាំទៀត ក្រោយ ពីវិនិយោគចំនួន១៥ឆ្នាំដែល ត្រូវផុតកំណត់នៅចុងឆ្នាំ២០១៩ ដែលការប្រកបអាជីវកម្មកន្លងមកអនុវត្តន៍ខុសកិច្ចសន្យារាប់ឆ្នាំ គ្មានអ្នកណាហ៊ានក្អកសោះឡើយ ព្រោះតែ ម្ចាស់អាជីវកម្មចំណត បេន ឡាន គឺជាបងថ្លៃ និងជាប្រពន្ឋ លោក ខេង ទិត្យសីហា ជាខ្នងបង្អែក។ដូចជាទីតាំងចំណតរថយន្តថ្មី នៅចំណុចខាងលិច ជាប់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង គ្មានរថយន្ត ចូលចតលើដាក់ផ្ទេរទំនិញ គឺក្លាយជា វាលរហោស្ថាន ឬក្លាយជាក្រោលគោ-ក្របី ផ្ទូយទៅវិញបែរជា យកផ្លូវសាធារណ:ជាប់រង្វង់មូលចាស់ មាត់ទន្លេអតីតផែសាឡាង ធ្វើជាចំណតរថយន្តបន្តទៅទៀត​ ដោយគ្មានខ្លាចច្បាប់អ្វីសូម្បីតែបន្តិច។

សេចក្តីរាយការណ៍ បានអោយដឹងបន្តថា គេសង្ស័យអាចមាន អំពើពុករលួយ និងការឃុបឃិតគ្នា ទើបចំណតរថយន្តនេះនៅបន្តដដែល ដែលធ្វើឲ្យខាតបង់ថវិកាជាតិរាប់ពាន់លានរៀល ក្នុងរយៈពេលវិនិយោគមួយអាណត្តិ ទៅមួយអាណត្តិ បែរជាថវិកាទាំងនោះ ចូលទៅក្នុងហោប៉ៅឯកជនគ្រួសារ លោក លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងចែក គ្នាធ្វើមានធ្វើបានទៅវិញ។ចំណែកស្ថានីយរថយន្តបង្កើតថ្មីមិនត្រូវដាក់ឲ្យដេញ ថ្លៃ ប្រកួតប្រជែងនៅលើទីផ្សារនោះទេ បែរជាបន្តឲ្យ ឈ្មោះ ស៊ី សុវណ្ណនី ប្រពន្ធលោកប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តនោះយកផ្លូវសាធារណ:ជាប់រង្វង់មូល ចាស់មាត់ទន្លេអតីតផែសាឡាង ធ្វើជាចំណតរថយន្ត ទារលុយក្បាលឡាន ទាំង ពេលភ្លៀងខ្លាំង មានរន្ទះបាញ់ ឬខ្យល់ព្យុះ ក៏បន្តយកផ្លូវសាធារណ:ជាប់រង្វង់មូលចាស់ មាត់ទន្លេ អតីតផែសាឡាង ធ្វើអាជីវកម្ មខុសកិច្ចសន្យាសៀវភៅបន្ទុក ដោយមានលោក ខេង ទិត្យ សីហា  ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងជាខ្នងបង្អែកយ៉ាងរឹងមាំ។ដោយឡែកទីតាំងចំណតវិនិយោគបង្កើតថ្មីសម្រាប់ចំណតរថយន្ត នៅចំណុចខាងលិចជាប់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ក្នុងរយៈពេល ១៥ ឆ្នាំហើយរហូតមកដល់បច្ចុប្បន្ននេះ ចំណតរថយន្តនោះ គេមិនដែលឃើញមានរថយន្តណាមកឈប់ចតដាក់ភ្ញៀវឬអីវាន់នោះឡើយ ពេលនេះបានក្លាយទៅជាចំណតគោដេកទៅវិញ ព្រោះគេឃើញ តែអាចម៍គោ នៅកន្លែងចំណតរថយន្តនោះ មានតែឈ្មោះប៉ុណ្ណោះ ហើយបែរជា មកយកផ្លូវសាធារណ: ក្នុងក្រុង ធ្វើចំណត រថយន្តបណ្តោះអាសន្នក្លាយអចិន្ត្រៃយ៍ទៅវិញ។

គេចង់ឃើញអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាចុះត្រួតពិនិត្យ មើលលក្ខណ សម្បត្តិ របស់លោក ខេង ទិត្យសីហា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងឡើងវិញផងព្រោះអំពើពុករលួយខាងលើ កំពុងមានភាពគគ្រឹកគ គ្រេងផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាល និងអំពីអភិក្រមទាំង៥ នៃរាជរដ្ឋា ភិបាលយ៉ាងពិតប្រាកដ៕

 

 

Leave a Reply

(*) Required, Your email will not be published