កម្មការជាតិដើម្បីទប់ស្កាត់និង បទល្មើសធនធានធម្មជាតិកោះហៅ លោក ហេង ពិសិដ្ឋ ,លោក ស៊ឹម ធី ប្រធាន-អនុមន្ទីរកសិកម្មខេត្តត្បូងឃ្មុំនិងលោក គឹម ឈុនលី,លោក យី សុខហេង និងលោក កែវ កុសល ពាក់ពន្ឋ័បទល្មើសព្រៃឈើ

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ប្រាប់ថា កម្ម​ការ​ជាតិ​ដើម្បី​ទប់ស្កាត់​ និង​បទល្មើស​ធនធានធម្មជាតិ ​បាន​កោះហៅ​ មន្ត្រី​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ​ចំនួន​ប្រាំ​នាក់​ ឱ្យចូល​ខ្លួន​មក​បំភ្លឺ​ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​កាលពី​ចុងខែ​សីហា​ឆ្នាំ​២០១៩​ ពាក់ពន្ឋ័សំណុំរឿង​ការអនុញ្ញាត​ បង្កើត​រោង​សន្និធិ​ឈើ​ (​កន្លែង​អាជីវកម្ម​ឈើ​) នៅ​កណ្តាល​ព្រៃ​ក្បែរ​ព្រំដែន​វៀតណាម​ក្នុងស្រុក​មេមត់​ជាច្រើន​កន្លែង​គ្មាន​ប្រជាពលរដ្ឋ​រស់នៅ និង​បទល្មើស​ព្រៃឈើ។

សេចក្តីរាយការណ៍ប្រាប់ថា មន្ត្រីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំចំនួនប្រាំនាក់ រួមមាន៖

១៖ លោក ហេង ពិសិដ្ឋ ជា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទខេត្តត្បូងឃ្មុំ។

២៖ ​លោក​ ស៊ឹម​ ធី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។

៣៖ ​លោក ​គឹម ​ឈុនលី​ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​។

៤៖ លោក ​យី​ សុខ​ហេង​ ជា​នាយផ្នែក​រដ្ឋបាល​ព្រៃ​មេមត់។

៥៖ លោក ​កែវ ​កុសល ​ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេមត់។

ប្រភពប្រាប់ថា ក្នុងចំណោម​មន្ត្រី​ទាំង​ប្រាំ​នាក់​ មាន​ពីរ​នាក់​ បាន​ចូលទៅ​បំភ្លឺ​គឺ​លោក ហេង ពិសិដ្ឋ និងលោក ស៊ឹម ធី ប្រធាន-អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា ប្រមាញ់និង​នេសាទ​ខេត្តត្បូងឃ្មុំ។​ចំណែក​មន្ត្រី​បីនាក់​ទៀត​គឺលោក​គឹម​ឈុនលី ​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ត្បូងឃ្មុំ​ លោក យី ​សុខ​ហេង​ ជា​នាយផ្នែក​រដ្ឋបាល​ព្រៃ​មេមត់​និង​លោក​​ កែវ​​ កុសល ​ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​មេមត់​ មិនឃើញ​ចូលបំភ្លឺ​តាម​លិខិត​កោះ​ឡើយសង្ស័យភ័យខ្លាច​ការចាប់​ឃុំពីសមត្ថកិច្ច​។

ប្រភពប្រាប់បន្តថា លោក យី សុខហេង ជានាយផ្នែករដ្ឋបាលព្រៃមេមត់និងបក្សពួកប្រព្រឹត្តពុករលួយដោយពង្រាយសាច់ញាតិរបស់ខ្លួនគ្មានក្របខណ្ឌ ចាំ រាប់ក្បាលឡានដឹកឈើយកលុយដែលឈ្មោះ ម៉ា យកលុយឱ្យនាយសង្កាត់តំបែរ. ឈ្មោះ វណ្ណ យកលុយឱ្យ លោក ផន នាយរងខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ. ឈ្មោះ ហ៊ាង យកលុយឱ្យលោក យី សុខហេង នាយផ្នែករដ្ឋបាលព្រៃឈើមេមត់. និងឈ្មោះ អ៉ីត យកលុយឱ្យ លោកនាយខណ្ឌរដ្ឋព្រៃឈើត្បូងឃ្មុំ តាមតែអំពើចិត្ត លោក ហេង ពិសិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនដែលលឺមាត់ លឺ ក ក្នុងការណែនាំមន្ត្រីមួយកញ្ចប់នោះមកដុះក្អែលម្តងណាឡើយ។

គួរ​បញ្ជាក់ថា ​កាលពី​ក្នុង​រង្វង់​ ខែកក្កដា​ឆ្នាំ​២០១៩​ គឺ​បន្ទាប់ពី ​ការចាប់ខ្លួន​លោក​ ឧកញ៉ា​ សឹង​ សំអុល​ គណ​:​កម្ម​ការ​ជាតិ​ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ​បាន​ចុះ​ត្រួតពិនិត្យ​ តាម​បណ្តា​រោង​សន្និធិ​ឈើ​ឬ​ដេប៉ូ​ឈើ​ក្នុង​ទឹកដី​ស្រុក​មេមត់ ​ពិសេស​នៅ​ដេប៉ូ​ឈើ​ ដែល​បង្កើត ​នៅក្បែរ​តំបន់​ព្រំដែន​វៀតណាម​។​ក្នុង​នោះ បាន​រកឃើញ​ដេប៉ូ​ឈើ​ ចំនួន​ប្រាំ​កន្លែង​ នៅក្នុង​ស្រុក​មេមត់ ​ដែល​សង្ស័យថា​ មានការ​អនុញ្ញាត​ បង្កើត​រោង​សន្និធិ​ឈើ​កណ្តាល​ព្រៃ ក្បែរ​ព្រំដែន គ្មាន​ប្រជាជន​រស់នៅ និង​បទល្មើស​ព្រៃឈើ​។ ដើម្បី​ដំណើរការ​ស៊ើបអង្កេត ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ និង​ច្បាស់លាស់​ត្រឹមត្រូវ​ សមត្ថកិច្ច​ហៅ​ដំបូង​ម្ចាស់​ដេប៉ូ​ឈើ​ឈ្មោះ ​ស៊ីវ​ សន​ និង​ឈ្មោះ ​ឡាយ គឹម​ស្រ៊ា​ន់​។​ ដោយ​ឈ្មោះ​ ស៊ីវ ​សន ​ត្រូវ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តមណ្ឌលគិរី​ ជាមួយ​ឧកញ៉ា សឹង សំអុល ដែរ​។ រីឯ​ឈ្មោះ ឡាយ គឹម​ស្រ៊ា​ន់ បានគេច​ខ្លួន​៕

 

 

 

Leave a Reply

(*) Required, Your email will not be published