
នាយកសាលាអនុវិទ្យាល័យម្នាក់ នៅខេត្ត Phú Thọ ត្រូវបានចាប់ខ្លួនពីបទរំលោភសេពសន្ថវៈ លើកូនសិស្សប្រុសៗជាច្រើននាក់ នៅក្នុងការិយាល័យរបស់គាត់ ។
Đinh Bằng My អតីតនាយកសាលាប្រឹក្សាភិបាល ត្រូវបានចោទប្រកាន់ ក្នុងករណីមានសម្ព័ន្ធផ្លូវភេទជាមួយអនីតិជនអាយុក្រោម ១៦ ឆ្នាំ ។ គាត់ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទលើកុមារដោយគ្មានចេតនារួមភេទ នៅខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ។
រឿងអាស្រូវនេះត្រូវបានគេដឹងនៅចុងឆ្នាំមុន នៅពេលដែលការស៊ើបអង្កេតដោយទូរទស្សន៍វៀតណាម (VTV) បានរកឃើញថា នាយកសាលាអាយុ ៥៨ ឆ្នាំរូបនេះបានឆ្លៀតយកប្រយោជន៍ពីតួនាទីរបស់គាត់ ដើម្បីហៅនិស្សិតប្រុសៗជាច្រើន មកការិយាល័យរបស់គាត់ សម្រាប់អ្វីដែលគេហៅថាការត្រួតពិនិត្យការសិក្សា ។ ការត្រួតពិនិត្យទាំងនេះបានកើតឡើងចាប់ពីចុងឆ្នាំ ២០១៦ រហូតដល់ខែធ្នូ ឆ្នាំ ២០១៨ ។