ខ្មាន់កាំភ្លើងបាញ់សម្លាប់ ជនជាតិចិនម្នាក់ នៅក្រុងព្រះសីហនុ

, , Leave a comment

ខេត្តព្រះសីហនុ ៖  ហេតុការណ៍នេះ កើតឡើងនៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះសំណាក់មួយកន្លែង ស្ថិតនៅក្នុងភូមិ១ សង្កាត់ លេខ៤ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ជនជាតិចិនម្នាក់ត្រូវបានខ្មាន់កាំភ្លើង បាញ់ប្រហារ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។

 

ជនជាតិចិន ដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនេះ មិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយទេ ហើយខ្មាន់កាំភ្លើងចំនួន២នាក់ ដែលបានធ្វើសកម្មភាព ក៏មិនទាន់ត្រូវសមត្ថកិច្ច កំណត់អត្តសញ្ញាណបាននោះដែរ ដោយពួកគេបានជិះម៉ូតូគេចខ្លួន ចេញពីកន្លែងកើតហេតុ ក្រោយធ្វើសកម្មភាព។  កម្លាំងសមត្ថកិច្ចមូលដ្ឋាន​ កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់លើករណីនេះ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

 

Leave a Reply

(*) Required, Your email will not be published