កាប់សម្លាប់ប្រពន្ធ ហេីយចងកធ្វេីអត្តឃាត សង្ស័យភ្លេីងប្រចណ្ឌ

, , Leave a comment

ខេត្តកំពង់ធំ ៖ កាលពីវេលាម៉ោង ៩កន្លះយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ រឿងដ៏សែនសោកសៅមួយបានកើតឡើងក្នុងគ្រួសារក្រីក្រមួយ ស្ថិតនៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបុរសជាប្តីបានយកកាំបិតកាប់សម្លាប់ភរិយា ហើយចងកសម្លាប់ខ្លួនតាមក្រោយ បន្សល់ទុកកូនប្រុសអាយុទើបជាង១ខួបឱ្យរស់នៅកំព្រា។

លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការរងនគរបាលស្រុកបារាយណ៍ បានអះ អាងថា ហេតុការណ៍នេះអាចបណ្តាលមកពីស្វាមីជាជនញៀនថ្នាំ បូករួមជាមួយភ្លៀងប្រចណ្ឌផងនោះក្លាយជាកំហឹង ហើយកាប់សម្លាប់ភរិយាខ្លួនឯង បន្ទាប់មករត់ទៅចងកសម្លាប់ខ្លួនជាក្រោយ។

ភរិយាដែលត្រូវបានប្តី កាប់សម្លាប់នេះមានឈ្មោះ មុំ សុខណា អាយុ២២ឆ្នាំ ហើយ បុរសជាប្តីមានឈ្មោះ ស៊ុន សុគាន់ អាយុ ៣៨ឆ្នាំ។ បន្ទាប់ពីសមត្ថកិច្ចធ្វើកោសលវិចយរួចរាល់ហើយ សពប្តី-ប្រពន្ធនេះ ត្រូវបានប្រគល់ជូនសាច់ញ្ញាតិ និងឪពុកម្តាយធ្វើបុណ្យតាមប្រពៃណី៕

 

 

Leave a Reply

(*) Required, Your email will not be published