ស្ត្រី​លើកជើង​ចង្អុល​ផ្លាកលេខ​ឡានពលរដ្ឋ ថ្នាក់លើដក​ស្ត្រី​ដកតំណែងហើយ

, , Leave a comment

ខេត្តសៀមរាប​ ៖ បន្ទាប់ពី​មានការ​រិះគន់​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន អំពី​អាកប្បកិរិយា​ស្ត្រី​ដែលជា​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តសៀមរាប ដែល​បាន​ឈរលើ​កជើង​ចង្អុល​ផ្លាកលេខ​រថយន្ត​ប្រជាពលរដ្ឋ​ពេល​យក​រថយន្ត​ទៅ​ឆៀក​នោះ ឥឡូវនេះ មន្ត្រី​រូបនោះ ត្រូវបាន​ដកចេញ​ពី​តួនាទី​ពី​អនុប្រធាន​អង្គភាព​ចុះបញ្ជី​និង​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្តសៀមរាប​ហើយ​។

សូមជម្រាបថា កាលពី​ថ្ងៃទី​១៤ ខែសីហា​ប្រជាពលរដ្ឋ​បាន​យក​រថយន្ត​ទៅ​ឆៀក​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន ខេត្ត​ក៏​ស្រាប់តែ​លោកស្រី ស៊ីម សុផាត អនុប្រធាន​អង្គភាព​ចុះបញ្ជី និង​ផ្តល់​ប័ណ្ណបើកបរ​យានយន្ត និង​មន្ត្រី​ម្នាក់ទៀត បានមក​ឈរ​ពី​ពិនិត្យមើល​នៅ​ពីមុខ​រថយន្ត ។​មួយសន្ទុះ​ស្រាប់តែ​លោកស្រី ស៊ីម សុផាត បាន​លើកជើង​ឆ្វេង​ទៅ​ចង្អុល​ផ្លាកលេខ​រថយន្ត ដែល​សកម្ម ភាព​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ថត​បាន និង​បង្ហោះ​ផ្សព្វផ្សាយ​ ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​មានការ​រិះគន់​យ៉ាងខ្លាំង​៕

 

 

 

Leave a Reply

(*) Required, Your email will not be published