ភ្លៀងមួយមេធ្វើឱ្យតំបន់ខ្លះនៃក្រុងព្រះសីហនុ ជន់លិចយ៉ាងខ្លាំង

, , Leave a comment

ក្រុងព្រះសីហនុ ៖ នៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ក្រុងព្រះសីហនុបានទទួលរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំ។ ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យលិចនៅតំបន់មួយចំនួនដូចជា នៅជិតស្ថានីយ៍ប្រេងតេលា អូរ១ និងម្តុំអូរសំអាត ក្នុងសង្កាត់លេខ៤។

ទឹកដែលហូរមិនទាន់នេះ បានលិចតាមដងផ្លូវ និងលិចចូលក្នុងផ្ទះប្រជាពលរដ្ឋយ៉ាងជ្រៅ។ យោងតាមវីដេអូឡាយនៅលើបណ្តាញសង្គម Facebook គេបានឃើញប្រជាពលរដ្ឋបានដើរទៅរកទីទួលសុវត្ថិភាព មិនបានសម្រាននោះឡើយ។ ខណៈទ្រព្យសម្បត្តិប្រើប្រាស់ផ្សេងៗ រួមទាំងរថយន្ត ម៉ូតូ ត្រូវទឹកជន់ លិចបណ្តាលឱ្យខូចខាតផងដែរ៕

 

Leave a Reply

(*) Required, Your email will not be published