សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានជូនពរក្នុងថ្ងៃខួបកំណើត

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារតាមបណ្តាញសង្គម Facebook ដោយថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ញើសារជូនសម្តេច ក្នុងឱកាសខួបកំណើត ៥ សីហា។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «ថ្ងៃទី៥សីហា នេះ គឺជាថ្ងៃខួបកំណើតរបស់ខ្ញុំ (៥សីហា ១៩៥២-៥សីហា ២០១៩) ដែលពេលនេះខ្ញុំមានអាយុ៦៨ឆ្នាំហើយ។ ខ្ញុំសូមអរគុណដល់បងប្អូនជនរួមជាតិ និងកូនក្មួយជាទីស្រឡាញ់ទាំងអស់ ដែលបានជូនពរខ្ញុំនៅក្នុងថ្ងៃខួបកំណើតថ្ងៃនេះ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ ជនដល់បងប្អូនជនរួមជាតិ និងក្មួយៗជួបតែសេចក្តីសុខចម្រុងចម្រើន និងជោគជ័យក្នុងជីវិតគ្រប់ៗគ្នាកុំ បីខាន៕

 

 

Leave a Reply

(*) Required, Your email will not be published