
ខេត្តពោធិ៍សាត់ ៖ ប្រធាន អនុប្រធាននិងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយផ្ទាល់តែម្តង។
យោងតាម ប្រភពបានបញ្ជាក់ថា មន្ត្រីដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ រួមមាន៖
*ទី១៖ ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់
*ទី២៖ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់
*ទី៣៖ ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។
ការចាប់ខ្លួនប្រធានមន្ទីរ និងអនុប្រធាន បានធ្វើឡើងនៅភោជនីយដ្ឋាន មហាលាប ក្រុងពោធិ៍សាត់ នៅវេលាម៉ោងប្រមាណ៩៖៣៥នាទីព្រឹកមិញ ទីដែល លោក និងម្ចាស់ដីជួបគ្នា ដើម្បីប្រគល់លុយ និងមន្រ្តីម្នាក់ទៀត ចាប់ខ្លួននៅក្នុងអង្គភាពតែម្តង៕
លោក លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្ត
លោក ជាង វុទ្ធី អនុប្រធានមន្ទីទទួលការងារសំណង់


លោក តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្ត
