តុលាការចេញដីកាបង្គាប់ឲ្យលោក សាក់ សារុន មេPMស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចូលខ្លួនភ្លឺពាក់ព័ន្ធបទល្មើសព្រៃឈើ

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ លោក ទៀង សុថា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបង្គាប់ឲ្យ លោក សាក់ សារុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកែវសីមា ខេត្តមណ្ឌលគិរី ចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្ត នៅថ្ងៃទី២០ខែសីហាឆ្នាំ២០១៩ដើម្បីសាកសួរ ពាក់ព័ន្ធបទ «ប្រមូល និងដឹកជញ្ជូន ផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ» ដែលប្រព្រឹត្តនៅភូមិចក់ចារឃុំស្រែព្រះស្រុកកែវសីមាខេត្តមណ្ឌលគិរីកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។

យោងតាមដីកាប​ង្គាប់ឱ្យចូលខ្លួន “យើង ទៀង សុថា ចៅក្រមស៊ើបសួរសាលា ដំបូ​ងខេ​ត្តមណ្ឌលគិរី បានឃើញសំណុំរឿងព្រហ្មទ​ណ្ឌលេ​ខ២៣១ ចុះថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៥ របស់អយ្យការអមសាលា​ដំបូ​ងខេត្តម​ណ្ឌលគិរី ។ បានឃើញសំណុំរៀងស៊ើបសួរ​លេខ​១៣២ចុះថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៧របស់សាលាដំបូង ខេ​ត្តមណ្ឌ​លគិរី។បានឃើញដីកាសន្និដ្ឋានបញ្ជូ​នរឿ​ងឱ្យស៊ើ​បសួរលេខ ១៣២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ​របស់អយ្យ​ការអ​មសាលា​ដំបូងខេ​ត្ត មណ្ឌ​លគិរី ដែលផ្ដើមចោទប្រកា​ន់លើ​ ៖ ឈ្មោះ សាក់ សារុន ភេទប្រុសអាយុ៥៦ឆ្នាំជនជាតិខ្មែរមុខរ​បរ មេប​ញ្ជាការ​ កងរា​ជអាវុធហត្ថស្រុកកែវសី​មា ខេត្តម​ណ្ឌល​គិរី ទីកន្លែង កំណើតភូ​មិហា​ន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្នូលឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។ជននេះ​ត្រូវបានដាក់ ឱ្យស្ថិតនៅក្រោមការពិនិ​ត្យពីបទ{“ប្រមូល និងដឹកជញ្ជូនផ​ល អនុផលព្រៃឈើ ដោយគ្មាន​លិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃ​ឈើ ​ប្រព្រឹត្តនៅភូមិ​ចក់​ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ​កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ តាម បញ្ញ​ត្តិមាត្រា ៩៦ កថាខណ្ឌ១ ចំណុច២ និងមាត្រា៩៨ កថាខណ្ឌ២ ចំណុច១ នៃច្បាប់ស្តីពីព្រៃឈើ ។

ហេតុដូច្នេះ សម្រេច ១. បង្គាប់មកជនដែលមានឈ្មោះ ​សាក់ សារុន ភេទប្រុស អាយុ៥៦ឆ្នាំ ឱ្យចូលមកកាន់សា​លាដំបូង​ខេត្តមណ្ឌលគិរីនៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០១៩វេលាម៉ោ ៩និង ០០ នាទីព្រឹក ដើម្បីសាកសួរ ពីដំណើ​ររឿង ៖ “ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិ​ខិត​អនុ​ញ្ញាត ពី​រដ្ឋបាល​ព្រៃ ឈើ ប្រព្រឹត្តនៅ​ភូមិច​ក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ។ ២. ករណីសាមីខ្លួ​នមិនព្រមចូលមកបង្ហាញខ្លួន​តាម​កាលកំ​ណត់ខា​ងលើទេ យើងនឹងចេញដីកាបង្គា​ប់ឱ្យ​នាំខ្លួន៕

ដីការបស់តុលាការបញ្ជាក់ថា ក្នុងករណីលោក សាក់ សារុន មិនព្រមចូលមកបង្ហាញខ្លួន តាមការកំណត់ខាងលើទេ តុលាការនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន។

សូមបញ្ជាក់ថា លោក សាក់ សារុន ត្រូវបានគេដឹងថា ជាប្អូនប្រុសបង្កើតលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង អតីតមេបញ្ជាការ អាវុធហត្ថខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នជាមេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ឆ្នាំង៕

 

 

 

Leave a Reply

(*) Required, Your email will not be published