ឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយកចំកាកៅស៊ូបឹងកេត ធ្លាក់ខ្លួនក្រ នៅផ្ទះជួល ជិះតែម៉ូតូឌុប ធ្លាក់ខ្លួនឈឺរកប្រាក់មើលជម្ងឺមិនបាន គួរអោយសង្វេកមែន

, , Leave a comment

រាជធានី​ភ្នំពេញ ៖ លោកឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយកចំការកៅស៊ូ បឹងកេត  ដ៏ល្បីឈ្មោះនិងមានលុយរាប់លានដុល្លា ដូចក្រដាស ជាន់ផ្អៀងនៅក្នុងទឹកដីខេត្តកំពង់ចាម នឹងក្រុងភ្នំពេញ កាលពីអំឡុងប្រហែល២០ឆ្នាំមុន (១៩៩៩-២០០០)ឥឡូវ លោកស៊ឹម វណ្ណា ធ្លាក់ខ្លួនហៅមិនលឺ មកស្នាក់នៅផ្ទះ ជួល ទៅណាមកណាជិះម៉ូតូ ពេលឈឺអត់លុយព្យាបាល ដើរសុំគេអ្នកធ្លាប់ស្គាល់គ្នាកាលពីលោកមានបាន មើលទៅគួឲ្យអនិច្ចាណាស់ ជីវិតមនុស្សពិតជាគ្មានអ្វីស្ថិតស្ថេរទៀងទាត់ឡើយ ។

 

ការដែលអង្គភាពយើងខ្ញុំ លើកយករឿងអតីតឧកញ៉ា ស៊ឹម វណ្ណា មកនិយាយនៅពេលនេះ យើងខ្ញុំគ្មានចេតនាណាមួយក្នុងន័យ សើច ចំអក ឬពេបជ្រាយដល់លោកនិងក្រុមគ្រួសារនោះទេតែផ្ទុយទៅវិញយើងគ្រាន់តែមានការអាណិត អាសូលោក ប៉ុណ្ណោះ ទើប លើកយកមកនិយាយក្នុងន័យជាមេរៀននិងជាគម្រូ សម្រាប់ជីវិតមនុស្សយើងម្នាក់ៗតែប៉ុណ្ណោះដើម្បីកុំឲ្យមនុស្សយើងមានកាភ្លេច ខ្លួន តែប៉ុណ្ណោះ ។

បើយោងតាម អាខោនហ្វេសប៊ុកឈ្មោះ «sin sophea» ដែលបានបង្ហោះរូបអតីតឧកញ៉ាស៊ឹម វណ្ណាហើយបាននិយាយថា«អតីតអគ្គនាយកក្រុមហ៊ុនចម្ការ កៅស៊ូបឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ពីមានលុយរាប់លានដុល្លារ ចាយលុយដូចក្រដាស បច្ចុប្បន្ននៅផ្ទះជួល ជិះម៉ូតូឌុប ដើរសុំលុយពីអ្នកដែលខ្លួនធ្លាប់អោយចាយ ពេលឈឺរកតែលុយអោយថ្លៃពេទ្យមួយរៀលគ្មាន ។

ក្នុងនោះដល់ថ្នាក់និយាយបែបកាច បន្តិចបន្តថា៖ សូមអាមុី-អាថោង ធ្លាប់ តោងស៊ីពែ គាត់ជួយសម្រាលទុក្ខគាត់ផងទាន។ ដោយបញ្ជាក់ផងដែរថា៖ នេះជាលទ្ធផលលេងល្បែងកាស៊ីណូបើតាមក្រុមពួកលក់សណ្តែកដី(ចៃកាស៊ីណូ)រាយ ការណ៍ថាអាគាត់ ស៊ឹម វណ្ណា ចាក់មួយដៃ ៥០០០-១០០០០ដុល្លារ លទ្ធផលទទួលបានគឺរស់វេទនាជាងស្លាប់ទៅវិញ។សូមប្រិយមិត្តកុំយកគំរូតាមឱ្យសោះ» ។

គួរបញ្ជាក់ថា លោក ស៊ឹម វណ្ណា កាលពីប្រហែល២០ឆ្នាំមុន ជាអគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ក្រោយមកលោកបានក្លាយជាអភិបាលរងខេត្តកណ្ដាល បន្ទាប់មកទៀតលោកមានតួនាទីក្នុងរាជរដ្ឋាភិបាល ផងដែរ ។
ប៉ុន្តែ ក្រោយមកស្រាប់តែ បាត់ឈ្មោះលោកឈឹង ពីពិភពការងារនយោបាយក្នុងរាជរដ្ឋាភិបាល មិនដឹងជាលោក ទៅសម្ងំលាក់ខ្លួនពួនអាត្មានៅទីណាទេ ទើបតែពេលនេះ មានអ្នកលេងបណ្ដាញសង្គម ហ្វេសប៊ុកបានបង្ហោះរូបលោកក្នុងសភាពធ្លាក់ខ្លួនឈឺ អង្គុយនៅលើ គ្រែពេទ្យ ដោយមានពាក់ម៉ាស់មុខ ដៃជាប់ខ្សែសេរ៉ូ រូប កាយស្គមស្គាំងមើលសឹងមិនស្គាល់ ។ ប៉ុន្តែអ្នកបង្ហោះមិន បញ្ជាក់ថា តើលោក ស៊ឹម វណ្ណា កំពុងសំរាកព្យាបាលនៅ មន្ទីរ ពេទ្យណា ហើយមានជម្ងឺអ្វីនោះទេ ? ៕

 

 

 

 

Leave a Reply

(*) Required, Your email will not be published