ព្រៃផ្សៃណាស់! ឈ្មោះ ស សុធា អគ្គនាយករង គណៈកម្មការជាតិយូណេស្កូកម្ពុជា វាយតប់ ទៅលើស្រីស្នេហ៍ យ៉ាងចាស់ដៃ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖  នៅវេលាម៉ោង៦ ល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្បែររង្វង់មូលវិមានឯករាជ្យខាងមុខទីស្នាក់ការគណៈកម្មកាជាតិយូណេស្កូ កម្ពុជា ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ស្រ្តីម្នាក់ បានរងការវាយដំយ៉ាងដំណំ ពីកណ្ដាប់ដៃប្រុសស្នេហ៍របស់ខ្លួនដែលមានទទួល នាទីជាអគ្គនាយករងគណៈកម្មការជាតិយូណេស្កូកម្ពុជា យ៉ាងចាស់ដៃ បន្ទាប់ពីរូប គាត់ទៅទារលុយប្រុសស្នេហ៍ដែលលួងលោមសុំស្នេហ៍រហូតធ្លាក់អន្លង់ស្នេហ៍ប្រុសព្រាន ព្រមទាំងប្រគល់ខ្លួន និងថែមទាំងឲ្យខ្ចីលុយចំនួន៥ពាន់ដុល្លារអាមេរិក អស់ រយះពេល៥ទៅ៦ខែហើយ មិនព្រមសងលុយបែរជាអំពើហិង្សាលើគាត់ទៅវិញ ។

។ ចំណែកឯស្ត្រីរងគ្រោះមិនបានបញ្ជាក់អំពី អត្តសញ្ញាណនោះទេ មានអាយុប្រហែលជាង៤០ឆ្នាំ ។

ប៉ូលីសមូលដ្ឋានប្រាប់ថា នៅមុនពេលកើតហេតុ គឺគេឃើញស្រ្តីរងគ្រោះបានជិះឡំប្រឺតា មួយគ្រឿង មកទីស្នាក់ការគណៈកម្មការជាតិយូណេស្កូកម្ពុជា ដើម្បីជួបលោក ស សុធា ជាជនដៃដល់ អាយុ៥០ឆ្នាំជាង មានឋានៈ ជាអគ្គនាយករង គណៈកម្មការជាតិយូណេស្កូកម្ពុជា ដែលគាត់អះអាងថា ប្រុសស្នេហ៍ធ្លាប់រួមរស់ជាមួយគ្នា អស់រយះពេលជិតកន្លះឆ្នាំ ដើម្បីនិយាយរឿងខ្ចីលុយរបស់គាត់ចំនួន៥ពាន់ដុល្លារ ប៉ុន្តែពេលមកដល់នៅ មុខទីស្នាក់ការនោះ ជាកន្លែងកើតហេតុនោះ មិនទាន់និយាយអីផងក៏ប្រុសស្នេហ៍ក៏បានបើករថយន្តចេញពីកន្លែងធ្វើការ រួចចុះពីលើរថយន្ត ហើយធ្វើសកម្មភាពវាយ ទៅលើរូបគាត់ទាំងកំរោលជាង១០ដៃ បណ្ដាលឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ដែលកំពុងធ្វើដំណើរតាមផ្លូវ នាំគ្នាជួយធ្វើអន្តរាគមន៍ ភ្លាមៗផង ដែរ។ដោយក្នុងហេតុការណ៍នោះស្រ្តីរងគ្រោះបានស្រែកលោក ស សុធា ថា“ម៉េច ដេកជាមួយគេហើយ ចង់បោះបង់ គេចោលមែន ធ្វើមនុស្ស ត្រូវតែទទួលខុសត្រូវ ” ។

ស្ត្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកទៀតថា កន្លងមករូបគាត់ និងលោក ស សុធា ដែលជាអគ្គនាយករង គណៈកម្មការជាតិយូណេស្កូកម្ពុជា បានលួចលាក់ស្នេហា គ្នាអស់រយៈពេល៥ទៅ៦ ខែកន្លងមកហើយ ព្រមទាំងរូបគាត់បាន មានស្នេហាស៊ីជម្រៅ រហូតឡើងលើគ្រែ ជាមួយគ្នា នៅឯខេត្តសៀមរាបផងដែរ និងដោយមានការទុកចិត្ត គាត់ក៏បានឱ្យប្រុសស្នេហ៍របស់ខ្លួនខ្ចីលុយ ចំនួន៥ ពាន់ដុល្លារ ដោយធានាថា នឹងឱ្យការប្រាក់ប៉ុន្តែក្នុងរយៈពេល៦ខែទៅហើយរូបគាត់មិនដែលបានការប្រាក់ទេ ។ ទើបធ្វើឲ្យគាត់មានការខឹងសម្បា បានមក ដល់ទីស្នាក់ការតែម្តងនៅពេលមកដល់ មិនទាន់ បាននិយាយអីគេផង ស្រាប់ តែលោក ស សុធា បើករថយន្តម៉ាកហ្វ័ត ពាក់ស្លាកលេខរដ្ឋ ចេញពីកន្លែងធ្វើការ មកឈប់មុខស្នាក់ការ ចុះមកវាយរូបគាត់ យ៉ាងចាស់ដៃ ដោយមិនព្រម និយាយអ្វីសោះ ភ្លាមនោះ មានការភ្ញាក់ឡើង បន្ទាប់មកគេឃើញមានកម្លាំង សមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកេងកងទី១ ចុះមកឃាត់ខ្លួនបុរសដៃដល់ និងស្ត្រីរងគ្រោះទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួររកមូលហេតុ ។

ក្រោយពីកម្លាំង នគរបាលប៉ុស្តិ៍បឹងកេងកងទី១ ធ្វើការឃាត់ខ្លួន និងសាកសួរភាគីដៃដល់ និងភាគីស្ត្រីរងគ្រោះ រួចមកភាគីទាំង២ ដែលមានទំនាក់ទំនងស្នេហាស៊ីជម្រៅ កន្លង មកបានសម្របសម្រួលគ្នា ដោយស្រ្តីរងគ្រោះមិនបានដាក់ពាក្យបណ្ដឹងនោះទេ ។ ទើបសមត្ថកិច្ចបានធ្វើកិច្ចសន្យា ណែនាំមិនឲ្យប្រើអំពើហិង្សាដូច្នេះទៀត បើសិនជាមានលើកក្រោយ នឹងមានវិធានការតាមច្បាប់ ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋ ក៏បានរិះគន់យ៉ាងចាស់ដៃចំពោះលោក ស សុធា ដែលជាអគ្គនាយករងគណៈកម្មការជាតិយូណេស្កូកម្ពុជាជាមនុស្សចេះដឹងនិង ជាថ្នាក់ដឹកនាំគេផងដែរតែធ្វើទង្វើនិងចរិកថោកទាប មិនស្មាននឹងអ្នករើស សំរាមផង ៕

 

 

 

Leave a Reply

(*) Required, Your email will not be published