តារាសម្តែង និងបង្ហាញម៉ូត វង្ស អាលីស ប្តឹងមេធាវីមានមុខមាត់ម្នាក់ ឡើងតុលាការ រឿងប្រមាថ ឆាតសួរតម្លៃខ្លួន ប៉ុន្មាន……?

, , Leave a comment

រាជធានី​ភ្នំពេញ ៖តារាសម្តែង និងបង្ហាញម៉ូតលក្ខណៈអន្តរជាតិ មាន ស្រស់សោភា កញ្ញា វង្ស អាលីស បាន សម្រេចចិត្ត ដាក់ពាក្យ បណ្តឹង ប្តឹងបុរសមានតួនាទីជាមេធាវី ម្នាក់ឡើងតុលា បន្ទាប់ពីបុរសនោះ បានមាក់ងាយ ដោយការឆាតសួរតម្លៃខ្លួន ប្រដូចទៅនឹងនារីរកស៊ី ផ្លូវភេទ។

 

ប្រភពពីអ្នកសិល្បករ ដែលស្និទ្ធនឹងតារាស្រីរូបនេះ បានបញ្ជាក់ថា វង្ស អាលីស ត្រូវបានបុរសដែលទើបនឹងឡើងឋានៈ ជាមេធាវី និងមានទ្រព្យស្តុកស្តម្ភម្នាក់ធ្វើការមាក់ងាយ រហូតធ្វើឲ្យតារាស្រីរូបនេះខឹងសម្បាជាខ្លាំង។

 

ប្រភពបន្តថា ការប្រមាថរបស់បុរសនោះ បានធ្វើឲ្យនាងសម្រេចចិត្តប្តឹងបុរសនោះឡើងតុលាការ ហើយព្រឹកថ្ងៃទី១៧នេះ នាងនឹងឡើងទៅបំភ្លឺ តាមពាក្យបណ្តឹងដើម្បីដាក់បន្ទុក។ មានការលើកឡើងដែរថា នាងចង់ឲ្យមាន ការផ្តល់តម្លៃមួយសម្រាប់ស្ត្រី រួមទាំងសិល្បករផងដែរ ដែលមិនចង់ឃើញ ការប្រមាថបែបនេះឡើយ ។

 

​នៅមិនទាន់ អាចទំនាក់ទំនង ស្វែងរកការបញ្ជាក់បន្ថែម ពីតារាស្រីរូបនេះនៅឡើយ ប៉ុន្តែយោងតាម គណនីយហ្វេសប៊ុករបស់នាង ​បានបញ្ជាក់ដោយខ្លីថា «លេងខុសមនុស្សហើយណា លោកអ្នកមាន។ ការងារល្អ ឋានៈ ក៏ខ្ពស់បែរ ជាមកលេងជាមួយនឹងនាងខ្ញុំ ប្រហែលជាចង់ល្បីឈ្មោះហើយ»។

 

គួរបញ្ជាក់​ថា វង្ស អាលីស គឺជាតារាសម្តែង និងបង្ហាញម៉ូតដែលទើបនឹងបញ្ចប់ការសម្តែង និងបង្ហាញម៉ូត លក្ខណៈអន្តរជាតិធំមួយ នៅប្រទេសថៃ។

ថ្មីៗនេះនាងទើបនឹងទទួលបានតំណែងតួឯក ក្នុងភាពយន្តភាគរបស់ស្ថានីយ ទូរទស្សន៍ក្នុងស្រុកមួយផងដែរ។ នាងក៏ត្រូវបានគេសរសើរ ពីរូបសម្រស់ ស្រស់សោភា ប្រដូចគ្នានឹងកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៧កញ្ញា ប៊ី សុធារី ​៕

 

 

 

 

Leave a Reply

(*) Required, Your email will not be published