ឃោរឃៅណាស់ ! លោក ទឹម សាវុធ អនុប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញ វាយធ្វើបាបតារាអ្នកលក់ផលិតផល តាមអនឡាញ១៣០ដង

, , Leave a comment

រាជធានី​ភ្នំពេញ ៖ កញ្ញាថៃ ស្រីនាង តារាលក់ផលិតផលដ៏ល្បីតាមOnline មានរាងស្រឡូន ស៊ិចស៊ីសាច់ សខ្ចី ត្រូវ បុរសជាសង្សារ ឈ្មោះ ទឹម សាវុធ មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់និង​នេសាទ រាជធានី​ភ្នំពេញ ដែលរស់ នៅជាមួយគ្នាដូចប្តី ប្រពន្ធ ប្រើអំពើហឹង្សា លើនាង ចំនួន ១៣០លើក ។

 

កញ្ញាថៃ ស្រីនាង បានបញ្ជាក់ តាមបណ្តាញសង្គមឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីពួកគេទាំងពីរនាក់ចេញពីកម្មវិធីមួយហើយបង្កជាទំនាស់ពាក្យសម្ដី ឈានដល់ភាគីខាងប្រុសឈ្មោះ ទឹម សាវុធ អាយុ៤៦ឆ្នាំ បានចាប់វាយធ្វើបាបនាង ដោយចាប់អុកក្បាល មុខ មាត់ទៅនឹងជ្រុងគ្រែ ធ្វើឲ្យនាងរបួសហើម ពោធិ៍មុខ។ នាងបន្តថា បុរសជាសង្សារ របស់នាង តែងតែប្រច័ណ្ឌដាក់លើរូបនាងដូចមនុស្សវិកលចរឹកអញ្ចឹង ហើយតែងតែវាយធ្វើបាបរូបនាងរហូត ឥតត្រាប្រណី ហើយបានបោះបោកកម្ទេច ឥវ៉ាន់របស់នាង និងបានចាប់ក្បាលនាងបោកនឹងជ្រុងគ្រែ ទះកំភ្លៀង ទាត់ធាក់លើរាងកាយនាង រហូត បែកមុខ បែកមាត់ ហើមមុខ-មាត់ ធ្វើឲ្យនាង ទទួលរងនូវការឈឺចាប់បំផុត។

មិនតែប៉ុណ្ណោះ នៅក្នុងអាខោនហ្វេសប៊ុក របស់កញ្ញាថៃ ស្រីនាងក៏បានបង្ហោះដែរថា “លើកនេះទី130ដង ទៅហើយ ដែលអាថោកទាបនេះ វ៉ៃខ្ញុំ ស្អែកខ្ញុំនិង ឡាយវីដេអូ អោយសមត្ថកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយសូមមេត្តាជួយខ្ញុំផង”៕

    

 

Leave a Reply

(*) Required, Your email will not be published