រន្ធត់ពេកក្រៃ! រថយន្តយីឌុប បុកម៉ូតូកិនមនុស្សដាច់ខ្លួនជា២កំណាត់ ស្លាប់យ៉ាងអាណោចអធម

, , Leave a comment

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៧កន្លះនាទីព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៩ ត្រង់ចំណុចអូរពី ស្ថិតក្នុងភូមិ៥ សង្កាត់លេខបួន ក្រុងព្រះសីហនុ ។បុរសជាជនជាតិវៀតណាមម្នាក់ ត្រូវរថយន្តយីឌុបដឹកទំនិញ១គ្រឿង មកបុក យ៉ាងពេញទំហឹងរួចកិនពីលើដាច់ខ្លួនជា២កំណាត់ស្លាប់គួរឲ្យសង្វេគពេកក្រៃ ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះវៀងយៀងលៀងភេទប្រុស អាយុ៥១ ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង-​ខេត្តព្រះសីហនុជិះម៉ូតូម៉ាកHONDA PCXពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1BI-0078 ត្រូវបានរថយន្តធុនធំដឹកទំនិញ ពណ៌លឿង ពាក់ស្លាកលេខ កំពត 3A-0906បើកបរដោយឈ្មោះប៉ុកវិនភេទប្រុសអាយុ២០ឆ្នាំមុខរបរអ្នកបើកបរ មានទីលំនៅភូមិកំស្សី ស្រុកអង្គជ័យ ខេត្តកំពត ។បើកបុកនិងកិន បណ្តាលឲ្យជនរងគ្រោះដាច់ខ្លួនជា២កំណាត់ស្លាប់នៅកន្លែងកើតហេតុយ៉ាងរន្ធត់ពេកក្រៃ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការវាស់វែង ចាប់ខ្លួនអ្នកបើកបររថយន្តបង្ក និងយានយន្តពាក់ព័ន្ធ មករក្សាទុកនៅការិយាល័យនគរ បាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។

ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនសាច់ញាតិដឹកយកទៅលំនៅឋាន ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

 

Leave a Reply

(*) Required, Your email will not be published