អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ម្នាក់ ពាក់ព័ន្ធនឹងករណីពុករលួយ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានឱ្យដឹងនៅយប់ថ្ងៃទី០៥ខែកក្កដាឆ្នាំ២០១៩នេះថាអង្គភាពប្រឆាំងអំពើពុករលួយបាននាំខ្លួនក្រឡាបញ្ជីនៃសាលាឧទ្ធរណ៍ម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងអំពើពុករលួយ។

 

ក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ ដែលត្រូវនាំខ្លួនទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយនេះ មានឈ្មោះ ទេព ធីរិទ្ធ អាយុ៤៦ឆ្នាំ ដែលត្រូវបាន ACU ឃាត់ខ្លួន នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

ទោះជាយ៉ាងនេះក្តី លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង មិនទាន់បញ្ជាក់ លម្អិត អំពីអំពើពុករលួយ ដែលនាំឱ្យ មានការឃាត់ខ្លួនក្រឡាបញ្ជី នៃសាលាឧទ្ធរណ៍ខាងលើនេះនៅឡើយទេ៕

 

 

Leave a Reply

(*) Required, Your email will not be published