ផ្ទុះឡានដឹកប្រេងបណ្តាលឲ្យស្លាប់ ៥២ នាក់ និងរងរបូស ៧០…

, , Leave a comment

នីហ្សេរីយ៉ា ៖ សេចក្តីរាយការណ៍ពីបរទេសបានអោយដឹងថា រថយន្តដឹងប្រេងសាំងធុនធំមួយគ្រឿង បានផ្ទុះឆេះកាលពីថ្ងៃចន្ទសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្សស្លាប់រហូតដល់ ៥២នាក់ និង ៧០នាក់ទៀតរងរបួស ក្នុងនោះមួយចំនួនរងរបួសធ្ងន់ ដោយសារការឆេះរលាកពេញរាងកាយ ស្ថិតនៅក្នុងតំបន់រដ្ឋបាលប៊េនូ (Benue) នៃប្រទេសនីហ្សេរីយ៉ា។នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកប្រេងសាំងរបស់ក្រុមហ៊ុន PMS មានគោលដៅឆ្ពោះទៅតំបន់ម៉ាឃើឌី (Makurdi) បានរអិលនិងក្រឡាប់ធ្លាក់ពីផ្លូវ ព្រោះតែតៃកុងឡានព្យាយាមបញ្ចៀស កុំឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផ្សេងៗទៀត។ ប៉ុន្តែក្រោយពីហេតុការណ៍កើតឡើង ប្រជាជននៅជុំវិញនោះ បាននាំគ្នាប្រញាយដួសយកប្រេង កំពប់ ហើយជាអកុសល្យរថយន្តនោះក៏បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ និងបណ្តាលឲ្យមនុស្សស្លាប់ ព្រមទាំងរងរបួសជាង ១២០នាក់តែម្តង៕

 

 

 

Leave a Reply

(*) Required, Your email will not be published