រថយន្ដ​ ​​​ចន្លោះ​២០ទៅ​៣០​គ្រឿង ​​មាន​​​ឧកញ៉ា តុប វីរ៉ាដា​​ ​ជា​ថៅកែ ​​នាំ​ឈើ​ក្នុង​ទឹកដី​ស្រុក​ស្នួល​​ ​​ឆ្លង​កាត់​ខេត្តត្បូង​ឃ្មុំ ឆ្ពោះ​ទៅ​វៀតណាម​ លោក ​វ៉ា ថន អភិបាល ខេត្ត​ក្រចេះ មើលរំលង

, , Leave a comment

ខេត្តក្រចេះ ៖ ​ក្រុមហ៊ុន​ឡាយប្រហស្សតិ៍​ ចាប់​ផ្ដើម​ដំណើរ​ការ​ នាំចេញឈើ​ទៅប្រទេសវៀតណាម ​ឡើង​​វិញ ក្នុងទឹកដីខេត្តក្រចេះ ​ក្នុង​មួយ​យប់ៗ ​ចាប់ពី​២០ ទៅ​៣០គ្រឿង​​ រថយន្ដ​សាំ​ងយ៉ុង​ ​​ដែល​មាន​ លោក​ឧកញ៉ា តុប វីរ៉ាដា​ ជា​អ្នក​ប្រមូល​ផ្ដុំ​ឈើ ​សម្រាប់​នាំចេញ​។ ជាក់ស្តែង ​កាលពី​យប់ថ្ងៃទី​០២ ខែ​ កក្កដា ​ឆ្នាំ ២០១៩បទល្មើស​ដឹក​ជញ្ជូនឈើ ​ចេញ​ពី​ក្រុមហ៊ុន​​ឡាយប្រហស្សតិ៍​ ​ ត្រង់​ចំណុច​បង្គោល​គីឡូម៉ែត្រ​​ លេខ១១៣-១១៥​ រថយន្តសាំង​យ៉ុងបានដឹកជញ្ជូនឈើពី២០ ទៅ៣​០​គ្រឿងយ៉ាងគគ្រឹកគគ្រេងគ្មានសមត្ថកិច្ចណាហ៊ានទប់ស្កាត់សោះឡើយ សូម្បីតែលោក គង់ គឹមនី គណះអភិបាលស្រុកស្នូលខេត្តក្រចេះ និងជាប្រធាន គណះបញ្ជាការឯកភាពស្រុក ដែលអ្នកធ្វើដំណើរឆ្លងកាត់ស្រុកស្នួល រិះគន់ថា ស្រុកសម្បូរប៉ុស្ទិត្រួតពិនិត្យ កាក់ឡានអ្នកធ្វើដំណើរយកលុយ ក៍មិនហ៊ានប៉ះពាល់រថយន្តដឹកឈើទាំងនោះដែរ។

សេចក្ដីរាយការណ៍ប្រាប់ថា ​ក្រុមហ៊ុនឡាយប្រហស្សតិ៍ ​កំពុង​ចាប់​ផ្ដើម​ដំណើរ​ការ ​វិញ​ ដែល​មាន​លោក​ឧកញ៉ា ​តុប វីរ៉ាដា ជា​ថៅកែ ​​និង​មាន​លោក ហេង សុធា (ហៅឃ្លឹង)​មន្ដ្រី​PMខេត្តក្រចេះ​​ ជា​អ្នក​រត់​ការ​រថយន្ដ​ដឹក​ទាំង​ជាមួយ​សមត្ថកិច្ច​ ពាក់ព័ន្ធ​ នៅ​ក្នុង​ទឹកដី​ស្រុក​ស្នួល​​ ​ខេត្តក្រចេះ​​ ឆ្ពោះទៅខេត្តត្បូងឃ្មុំ ​ ។

 

មតិមហាជន​ មាន​ចម្ងល់ថា ​ទាក់ទិន​សកម្មភាព​បទ​ល្មើសព្រៃឈើ ​កំពុង​កើត​ឡើង​យ៉ាង​រាលដាល​យ៉ាង​ដូច្នេះ​ក្នុង​ទឹក​ដី​ខេត្តក្រចេះ​តើ​​​លោក​វ៉ា ថន អភិបាល ខេត្ត​ក្រចេះ ក៏ដូចជា លោក​ស្នងការ​ នគរបាល​ខេត្តក្រចេះ​​ និង​លោក​ផ្កាយ១ ​សាន្ត ប៊ុន​ថា​ន ​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ​​​នៅតែ​បណ្ដែត​បណ្ដោយ​​ឲ្យ​​ ក្រុម​ឈ្មួញ​ ដែល​មាន​ងារ​ ជា​ឧកញ៉ា​ ​នៅ​បន្ត​​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​សុខ​ស្រួល​​ ​កំពុង​ប្រឆាំង​នឹង​បទ​បញ្ជា​សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ដ្រី​ ឬយ៉ាងណា ​? ដោយឡែកលោក គង់ គឹមនី អភិបាលស្រុកស្នូល ខេត្តក្រចេះ និងជាប្រធានគណះបញ្ជាការឯកភាពស្រុក ដែលមហាជនពោលថា ស្រុកស្នួល ទឹកដីមានប៉ុស្ទិត្រួតពិនិត្យ ច្រើនស្អេកស្កះ នោះតើត្រួតពិនិត្យអ្វីខ្លះ?បានជា ក្ពូនរថយន្តដឹកឈើយ៉ាងគគ្រឹកគគ្រេង ឆ្លងកាត់ស្រុកស្នួល គ្មានបានត្រួតពិនិត្យឬទប់ស្កាប់សូម្បីតែបន្តិច?៕

 

Leave a Reply

(*) Required, Your email will not be published