ស្លាប់៥នាក់ និងរបួស២៥នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០២ ខែកក្កដាម្សិលមិញ

, , Leave a comment

 រាជធានី​ភ្នំពេញ ៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល១៤នាក់ និងរបួសធ្ងន់១១នាក់។

 

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១៣គ្រឿង និងរថយន្តតូច៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ,មិនប្រកាប់ស្ដាំ, ប្រជែង, បត់ឆ្វេង-ស្ដាំ, ស្រវឹង និងកត្ដាយាន។

សូមបញ្ជាក់ថារយៈពេល០២ថ្ងៃចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ មានករណី គ្រោះថ្នាក់ចរាចរណ៍ កើតឡើង២១លើក, បណ្ដាលឲ្យ មនុស្សស្លាប់ចំនួន១១ នាក់ របួសធ្ងន់១៧នាក់ និងរបួសស្រាល១៩នាក់៕

 

Leave a Reply

(*) Required, Your email will not be published