លោក សេង ទៀង ជំនួយការសម្តេចតេជោ ហ៊ុន សែន ស្នើដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចាប់ខ្លួន ជនណាដែលយកឈ្មោះរបស់លោក ទៅប្រើប្រាស់គំរាមសមត្ថកិច្ច និងរកស៊ីឈើខុសច្បាប់

, , Leave a comment

រាជធានី​ភ្នំពេញ ៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមប្រកាសតាមរយៈ បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី០២ខែកក្កដាឆ្នាំ២០១៩ស្នើដល់កម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចាត់វិធាន ការតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលបានយកឈ្មោះរបស់លោក ទៅប្រើប្រាស់គំរាមសមត្ថកិច្ច និងរកស៊ីជំនួញឈើខុសច្បាប់នៅកម្ពុជា។

 

លោក សេង ទៀង បានអះអាងប្រាប់ថា លោកមិនដែលរកស៊ីជួញដូរឈើខុសច្បាប់ ឬជាប់ពាក់ព័ន្ ធឈ្មួញណា ដែលរកស៊ីឈើខុសច្បាប់ឡើយ ប្រសិនបើសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានដឹងបានលឺ និងឃើញជនណា ដែលយកឈ្មោះរបស់ លោកដោយអះអាងថា ជាក្មួយឬជាបងប្អូនរបស់លោក ទៅរកស៊ីល្មើសច្បាប់នោះសូមឲ្យកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ចាប់ឃាត់ខ្លួនភ្លាមៗ និងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការយោគយល់ និងអនុគ្រោះឡើយ។

ការអះអាងរបស់លោក សេង ទៀង ធ្វើឡើងបន្ទាប់ពី សារព័ត៌មានក្នុងស្រុក បានសរសេរចេញផ្សាយថា «ឈ្មួញព្រៃឈើឈ្មោះ ផល្លា សោភ័ណ្ឌ និង ហេង យកឈ្មោះលោក សេង ទៀង ជំនួយការសម្តេចតេជោ ទៅរកស៊ីបទល្មើសព្រៃឈើនៅភូមិភាគឥសាន ធ្វើឲ្យមន្រ្តីជំនាញឡើងរួញដូចដុកឌឿ»។

 

ជាការគត់សំគាល់ កន្លងមកឈ្មួញដែលរកស៊ីទង្វើខុសច្បាប់ មានគ្រប់សណ្ឋាន តែងតែយកឈ្មោះរបស់ថ្នាក់ដឹកនាំ ទៅគំរាមសមត្ថកិច្ច ដើម្បីគេចវេសពីការអនុវត្តច្បាប់ ពីសំណាក់កម្លាំងសមត្ថកិច្ច និងធ្វើឲ្យពួកគេងាយស្រួលក្នុងការរកស៊ីទំនិញខុសច្បាប់៕

គួរបញ្ជាក់ថា សារព័ត៌មានក្នុងស្រុក បានសរសេរចេញផ្សាយថា បន្ទាប់ពីឃុប ឃិតគ្នា សុំច្បាប់បង្កើតទីតាំងស្ដុកឈើ នៅក្បែរៗច្រករបៀង ព្រំដែនកម្ពុជា វៀតណាម ហើយនោះក្រុមឈ្មួញដែលមានឈ្មោះផល្លា សោភ័ណ្ឌ និងឈ្មោះ ហេង ពេលដឹកបទល្មើសព្រៃឈើឆ្លងកាត់កន្លែងត្រួតពិនិត្យ របស់សមត្ថកិច្ចជំនាញពួកគេបានយកឈ្មោះលោក សេង ទៀង ជំនួយការ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ទៅគម្រាមសមត្ថកិច្ចនៅតាមដងផ្លូវថា ពួកខ្លួនជាក្មួយ របស់លោក សេង ទៀង ធ្វើឲ្យសមត្ថកិច្ចតាមដងផ្លូវ ជាពិសេសមន្ដ្រីជំនាញឡើងរួញដូច ដុកឌឿ មិនហ៊ានសួរនាំដេញដោលអ្វីទេ គ្រាន់តែឮថា មេឈ្មួញទាំងនោះជាក្មួយរបស់លោក សេង ទៀង ។

មកដល់ពេលនេះគេ នៅមិនទាន់ដឹងថាក្រុមឈ្មួញឈើពីរនាក់ គឺឈ្មោះ ផល្លា សោភ័ណ្ឌនិងឈ្មោះ ហេង នេះជាក្មួយរបស់លោកសេងទៀង ពិមែនឬយ៉ាងណានោះទេ សង្ឃឹមថា មន្ដ្រីសមត្ថកិច្ចពាក់ព័ន្ធនឹងបើកការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ ដើម្បីកុំឲ្យមានជនងឿងឆ្ងល់ថាតើការពិតវាយ៉ាងណានោះ ។

ប្រភពដដែល បានឲ្យទៀតថា បច្ចុប្បន្ន ស្ទើរតែរាល់យប់ គេឃើញក្បួនរថយន្តប្រភេទភ្លៅ៦ដឹកឈើចេញពីក្រុមហ៊ុនព្រៃសម្បទានសេដ្ឋកិច្ចយ៉ានចាវនៅស្រុក កោះញែកយកឆ្ពោះមកទម្លាក់នៅ ដេប៉ូក្បែរព្រំដែន ស្ថិតក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូស្រុកស្នួលខេត្តក្រចេះ និងទម្លាក់ នៅភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មំ ។

ជាមួយគ្នានេះឈ្មួញម្នាក់ទៀតឈ្មោះឡុង ក៏រកស៊ីដឹកឈើយកមកដាក់នៅដេប៉ូ ក្បែរៗព្រំដែនជិតច្រករបៀងដេ៣-ដេ៤ផងដែរដោយឈ្មោះឡុងនេះគេអះអាង ជួលដី នៅក្បែរព្រំដែនពីមន្ត្រីនគរបាល ខេត្តក្រចេះមួយរូប សម្រាប់ ស្តុកឈើងាយស្រួលនាំចេញតាមច្រក របៀងឆ្លងទៅវៀតណាមផងដែរ។

ពាក់ព័ន្ធបញ្ហានេះ មន្ត្រីថ្នាក់ក្រោមបានសំណូមពរឲ្យលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មជួយពិនិត្យមើលករណីឈ្មួញឈើពីរបីនាកនោះផង ហេតុអីពួក គេមានសិទ្ធិបង្កើតដេប៉ូស្ដុកឈើក្បែរៗ ច្រករបៀងព្រំដែន ខាងលើ ព្រោះ ឈើប្រណីតឈើលេខ១ដែលឈ្មួញដឹកយកមកស្តុកទុកនៅទីតាំងខាងលើគ្មានលក់ ចែកចាយនៅក្នុងស្រុកនោះទេ គឺសម្រាប់លួច នាំចេញទៅប្រទេស វៀតណាម តាមច្រករបៀងតែប៉ុណ្ណោះ៕

 

 

 

 

 

Leave a Reply

(*) Required, Your email will not be published