លោក សុង ឃាង ប្រធានមន្ទីកសិកម្ម លោក អ៊ុំ វណ្ណសុភក្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ លោក គង់ វិរៈ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក បើកភ្លើងខៀវ ឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើ តាមអំពើចិត្ត

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ប្រាប់ថា លោកសុង ឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក អ៊ុំ វណ្ណសុភក្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោកគង់វិរៈ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក ត្រូវបានប្រជាពលរដ្ឋ និងមហាជន រស់ក្នុងខេត្តមណ្ឌលគិរី ធ្វើការរងរិះគន់ចំៗ កំពុងឃុបឃឹតគ្នា បើកភ្លើងខៀវ ឲ្យក្រុមហ៊ុនជាច្រើន ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មដូចជា ក្រុមហ៊ុនម៉ាស់ស្ទរ័ខេសាន់,ក្រុមហ៊ុនវិច្ចរី, ក្រុមហ៊ុន យ៉ានថាវ, ក្រុមហ៊ុន ណៃណា,ក្រុមហ៊ុន ថាច់ហ្វូដ,ក្រុមហ៊ុន ប៉ាស៊ីហ្វិក។ល។ ដែលទទួលបាន សឹទ្ធិធ្វើអាជីវកម្ម ប្រមូលផលអនុផលព្រៃឈើ ក្នុងទឹកដីស្រុកកោះញែក ខេត្តមណ្ឌលគិរី។ហើយសព្វថ្ងៃនេះក្រុមបក្ខពួកលោកសុងឃាងប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ សង្ស័យកំពុង តែកន្ទេលធំ បន្លំដេក ត្រេកត្រអាល គិតតែផលប្រយោជន៍និងលាភសក្ការៈ១ខែៗ រាប់ពាន់-ម៉ឺនដុល្លារ ពីក្រុមហ៊ុនខាងលើដែល បិទភ្នែកអោយក្រុមហ៊ុនដែលទទូចបានសិទ្ធិធ្វើអាជីវកម្ម កំពុងតែសម្រុកដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង ឆ្លងដែនទៅប្រទេសវៀតណាម តាមរបៀងត្រពាំងស្រែ ក្នុងមួយខែមិនក្រោម៧០ទៅ៨០.គ្រឿង តាមរថយន្ដខ្នាតយក្យ ដែលរថយន្ដនិមួយៗ គេសង្កេតមានផ្ទុកឈើចាប់ពី៤០ទៅ៥០តោន ទៅដោយរលូន ដោយពុះឃើញមានការត្រួតពិនិត្យ អ្វីឡើយ។ រាល់ សកម្មភាពរបស់ក្រុមហ៊ុនដឹកជញ្ជូនផល អនុផល របស់ក្រុមហ៊ុនទាំងនោះសោះ ធ្វើឲ្យបាត់បង់នូវថវិកាជាតិដ៍សន្ធឹក និងធ្វើឱ្យផ្លូវ ដោយសាររថយន្ដផ្ទុកលើសទម្ងន់ ដោយសារក្រុមមន្ត្រីគ្រប់ល្ពៅមួយដំបរស្វាខាងលើ។

 

គេមិនដឹងច្បាស់ទេថាតើលោកសុង ឃាង ប្រធានមន្ទីកសិកម្មខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភត្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងលោក គង វិរៈ នាយផ្នែករដ្ឋបាលព្រៃឈើ លាបាតដៃទទួលប្រាក់ ពីក្រុមឈ្មួញដែលទទួលបានសិទ្ធិធ្វើអាជីវកម្ម ដូចជាក្រុមហ៊ុន ម៉ាស់ស្ទរ័ខេសាន់,ក្រុមហ៊ុន វិច្ចរី,ក្រុមហ៊ុន យ៉ានថាវ,ក្រុមហ៊ុន ណៃណា,ក្រុមហ៊ុន ថាច់ហ្វូដ,ក្រុមហ៊ុន ប៉ាស៊ីហ្វិក។ល។ ដែលទទួលបានសឹទ្ធិធ្វើអាជីវកម្ម ប្រមូលផលអនុផលព្រៃឈើ ក្នុងទឹកដីស្រុក កោះញែក ខេត្តមណ្ឌលគិរី ប៉ុន្មានម៉ឺនដុល្លាក្នុង១ខែនោះឡើយ ទើបបិទភ្នែកបែកដៃអោយមេឈ្មួញដឹកជញ្ជូនឈើក្នុង១រថយន្តផ្ទុកឈើPC១៦ម៉ែត្រត្រីគុណ ក្នុង១រថយន្តអាចដឹកបាន៤០ទៅម៉ែត្រត្រីគុណដោយមិនមានការត្រួតពិនិត្យ សូម្បីតែបន្តិច។

 

បញ្ហា​នេះ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា ​វាយតម្លៃថា​ ក្រុមហ៊ុនជាច្រើនដែលទទួលបានសិទ្ធិធ្វើអាជីវកម្ម ដូចជាក្រុមហ៊ុន ម៉ាស់ស្ទរ័ខេសាន់,ក្រុមហ៊ុន វិច្ចរី,ក្រុមហ៊ុន យ៉ានថាវ,ក្រុមហ៊ុន ណៃណា,ក្រុមហ៊ុន ថាច់ហ្វូដ,ក្រុមហ៊ុន ប៉ាស៊ីហ្វិក។ល។ អាចផ្ទុកឈើលើស PC ១៦ម៉ែត្រត្រីគុណ ក្នុង១រថយន្ត អាចដឹកបានជាង៤០ម៉ែត្រត្រីគុណ ដោយមិនមានការត្រួតពិនិត្យ សូម្បីតែបន្តិច អាចជាឃុបឃិតពី មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក្រោមបង្គាប់លោកសុង ឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក អ៊ុំ វណ្ណសុភក្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីលោកគង់ វិរៈនាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក។មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ និង​សកម្មជន​ព្រៃឈើ​ ក្នុង​ខេត្តមណ្ឌលគិរី បាន​វាយតម្លៃថា ព្រៃឈើ​ដែល​នៅ​សេសសល់ ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ចៀស​មិន​ផុត ពី​សេចក្ដី​វិនាស​សាបសូន្យ​ ក្នុងពេល​ឆាប់ៗ​ខាង​មុន​នេះឡើយ បើសិនអស់លោកមន្ត្រីខាងលើ  គិតតែ​ពី​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

 

ករណីខាងលើ មិនអាចទាក់ទងការបញ្ជាក់ លោកសុង ឃាង ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក អ៊ុំ វណ្ណសុភក្រ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីលោកគង់ វិរៈ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកោះញែក បាននៅឡើយទេ ៕

 

 

Leave a Reply

(*) Required, Your email will not be published