រាជធានីភ្នំពេញ ៖ រូបភាព លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ សំរានលក់ស្រួល នៅក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ។ទទួលបានការចាប់អារម្មណ៍ ពីអ្នកលេងបណ្តាញសង្គម ដោយរិះគន់ថា មន្ត្រីអត់ខ្លាចសម្តេចក្រឡាហោមអីតិច?!។ខ្លះថា មកពី ផឹកយប់ជ្រៅពេក!។
ផ្អែកតាមរូបថតលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវសំរានលង់លក់ស្រួលនៅក្នុងពិធីទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន អាចប្រហែលលោកហត់ខ្លាំងលើការងារតាមមូលដ្ឋានធ្វើទាំងថ្ងៃទាំងយប់ ឬមកពីមានបញ្ហាសុខភាពគេមិនដឹងឡើយតែមិនគួរណាគេងលង់លក់ស្រួលក្នុងពិធីនេះឡើយ៕
ហិហិ! លោក ជា ពិសី ធ្លាប់ជាស្មៀនសង្កាត់ស្រះចក ខណ្ឌដូនពេញ តែកំលុងឆ្នាំ២០១២ លោកត្រូវបានតែងតំាងជាអភិបាលរងខណ្ឌប្ញស្សីកែវ! (ពីស្មៀនទៅអភិបាលរងខណ្ឌ ខ្លាំងមែន!)
លុះដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ លោកត្រូវបានតែងតាំង និងឲ្យចូលកាន់តំណែងជាអភិបាលខណ្ឌឫស្សីកែវជំនួសលោក ធុយ សាខន ដែលត្រូវចូលនិវត្តន៍!
ជួយស៊ែរអោយសម្ដេច ស ខេង បានដឹងផង លោក ជា ពិសីអភិបាលខណ្ឌឫស្សីកែវដេកលក់ស្រូលណាស់ពេលសម្ដេច កំពុងថ្លែងសន្ទរកថា(មានវីដេអូ)
Gepostet von Sen Sok News am Donnerstag, 27. Juni 2019


