លោក គឹម ជេដ្ឋាវី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ដ សង្ស័យស្រវឹងស្រា បើករថយន្ដបុកសិស្សសាលា៣នាក់ស្លាប់ យ៉ាងអាណោចអាធម

, , Leave a comment

ខេត្តព្រះវិហារ ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ យ៉ាងហោចណាស់មនុស្ស៣ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត និងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង។ ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំ ក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីប៉ូលីសបានប្រាប់ភ្នាក់ងារព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ លោក គឹម ជេដ្ឋាវី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ដ  បើករថយន្ត Ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-9595 បើកបរ ចេញពីខារ៉ាអូខេ មានភាពស្រវឹង ក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូបើកបរ ក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុ រថយន្តបានបត់ឆ្វេងស្របពេល និងម៉ូតូបើកមកដល់បណ្តាលឲ្យបុកគ្នា យ៉ាងពេញទំហឹងតែម្តង ធ្វើឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង ទី១៖ឈ្មោះ ចំរើន ណារុង អាយុ១៧ឆ្នាំ សិស្សសាលា មានទីលំនៅភូមិត្រពាំងធំ ឃុំទឹកក្រហម, ទី២៖ឈ្មោះ កែវណា រ៉ាត់ អាយុ១៧ឆ្នំា សិស្សសាលា មានទីលំនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្តនិងទី៣៖ឈ្មោះ ជូ ណាក់ អាយុ១៦ឆ្នាំសិស្ស សាលា ស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ចំណែករថយន្តរងការខូច ខាតផ្នែកខាងមុខ។ក្រោយកើតហេតុអ្នកបើកបរ

ករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង និងនាំយកវត្ថុតាងរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដើម្បី ដោះស្រាយតាមនីតិវិធីច្បាប់៕

 

 

Leave a Reply

(*) Required, Your email will not be published