សង្ស័យពុករលួយ! ជំនាញ ខ្វះការពិនិត្យបច្ចេកទេសសំណង់ បណ្តាលឲ្យអគារ កម្ពស់៧ជាន់ របស់ចិន បាក់រលំសង្កត់មនុស្សស្លាប់ និងរបួសច្រើននាក់ នៅក្រុងព្រះសីហនុ

, , Leave a comment

ខេត្តព្រះសីហនុ ៖ អាគារសំណង់របស់ជនជាតិចិនកម្ពស់៧ជាន់ បានរលំ បាក់សង្កត់មនុស្សស្លាប់ និងរបួសជាច្រើននាក់ ទាំងព្រឹកព្រលឹមអុរ ថ្ងៃទី២២ ខែមិថុនាឆ្នាំ២០១៩នៅក្រុង-ខេត្តព្រះសីហនុ សង្ស័យកង្វះខាតការត្រួតពិនិត្យលើ បច្ចេកទេសពីជំនាញពាក់ព័ន្ធ ឬម្ចាស់សំណង់ ត្រូវខាងអ្នកម៉ៅការសាងសង់ លួចគេងចំណេញបច្ចេកទេស សាងសង់ដោយគ្មានគុណភាព លក្ខណៈស្តង់ដារ បង្កជាហានិភ័យបែបនេះ។

 

សូមរំលឹកថា ក្នុង​ហេតុការណ៍​បាក់​អគារ​កម្ពស់​៧ជាន់ ស្ថិត​ត្រង់ចំ​ណុច​ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​​ ដែល​ជា​របស់​ជនជាតិ​ចិននោះ ក៏បានប្រកាសព័ត៌មានបឋម ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈថា ​មាន​មនុស្ស​ប្រមាណ​ជិត៣០​នាក់​បាន​រងគ្រោះថ្នាក់​ ក្នុង​នោះ​បាន​ស្លាប់​៣​នាក់ របួសធ្ងន់​២​នាក់ និង​របួសស្រាល​១៦​នាក់​ ។

 

 

 

Leave a Reply

(*) Required, Your email will not be published