
ប្រភពបរទេស បានអោយដឹងថា វេជ្ជបណ្ឌិតជនជាតិភូមា អាយុ២៩ឆ្នាំម្នាក់ឈ្មោះ Nang Mwe San ត្រូវបានគេដកហូតអាជ្ញាបណ្ណវេជ្ជសាស្ត្ររបស់នាងក្រោយពីបានចែករំលែករូបថត សិចស៊ី របស់នាងនៅលើគណនី Facebook និង Instagram របស់នាង ។បន្ទាប់ពីការព្រមានទាំងនេះពីក្រុមប្រឹក្សាបានដកហូតអាជ្ញាបណ្ណរបស់ San ជាផ្លូវការនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩នេះ។

គួរបញ្ជាក់ថា នាង San បានក្លាយជាវេជ្ជបណ្ឌិតនៅអាយុ២២ឆ្នាំ ប៉ុន្តែត្រូវបានគេរាយការណ៍ថា នាងតែងតែសុបិនចង់ក្លាយជាតារាម៉ូដែលសិចស៊ីម្នាក់ ។
បន្ទាប់ពីធ្វើការ ជាច្រើនឆ្នាំ សម្រាប់ក្រុមវេជ្ជសាស្ត្រ មិនយកកម្រៃ និងការព្យាបាលអ្នកជំងឺ San បានសម្រេចចិត្ត កាលពី២ឆ្នាំមុន ឈប់ពីការងារនេះដើម្បីបន្តអាជីពជាតារាម៉ូដែល ។



