លោក ញ៉ែម និវ័ន្ត (ហៅយ៉ត) កូនប្រសារលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រត់ការ អោយក្រុមហ៊ុនដឹកជញ្ជូនឈើ មិនប្រក្រតី គ្មានអ្នកណាហ៊ានក្អក

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ប្រាប់ថា លោក ញ៉ែម និវ័ន្ត (ហៅយ៉ត) ស្នង ការរងខេត្តមណ្ឌលគិរីត្រូវជាកូនប្រសារបស់លោក ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគិរី ដែលកន្លងមក ជាអ្នករកស៊ីកាង បទល្មើសព្រៃឈើខុសច្បាប់. អោយឈ្មួញវៀតណាមហើយបានបាត់មុខមួយរយៈពេលខ្លី ឥឡូវបានលេចមុខ មកសាជាថ្មីខ្លាំង ជាងមុនទៀត ដោយសាតែបុរសម្នាក់នេះមានឪពុកក្មេកជាអភិបាលខេត្តមណ្ឌលគិរី ដ៏មហិមា ទើបលោក មានឱកាសឃុបឃិតកាងបទល្មើសព្រៃឈើយ៉ាងសុខស្រួល ប្រមូលលុយចែកគ្នាយ៉ាងរំភើយ ដោយគ្មានខ្លាច រអា គណះកម្មការថ្នាក់ជាតិ ដែលមាន លោក សៅ សុខា បន្តិសោះឡើយ  ។

ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថា ការដឹកឈើរបស់កូនប្រសារ លោក ស្វាយ សំអ៊ាង   ក្រោមលេស ឈើកាត់ PC ពីរដ្ឋបាលព្រៃឈើកោះញែក ចេញ (លិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ) អោយឈ្មោះ ZHANG WENTAO នាយកក្រុមហ៊ុន យានចាវ (ខេមបូឌា) ឯ.ក ហើយមាន ឈ្មោះ ញ៉ែម និវ័ន្ត (ហៅយ៉ត)ជាអ្នកចេញមុខរត់ការ(កាង)ព្រោះការដឹកឈើវាលើសPC ដែលបាន កំណត់ យ៉ាងពិតប្រាកដ ។

ជាក់ស្តែងឈើ ដែល រដ្ឋបាលព្រៃឈើ ចេញមាន ចំនួន ១៦ម៉ែត្រត្រី គុណ សូន្យ ម្ភៃត្រី គុណ ប៉ុណ្ណោះ    តែដោយសារ មានការឃុបឃិតគ្នា យ៉ាងធំសម្បើមនិងមានលក្ខណៈជាប្រព័ន្ធ តាំងពីថ្នាក់អភិបាកខេត្ត មន្ទីរកសិកម្មខេត្ត រដ្ឋបាល បាលព្រៃឈើរហូតដល់ នគរបាល ប៉េអឹម ជាដើម ឈ្មួញបានដឹក រហូតដល់ទៅជាង៤០ម៉ែត្រត្រីគុណឯណោះ  មានន័យថា ឈើ ជាង២០ម៉ែត ត្រីគុណ ជា ឈើ ខុសច្បាប់  មិនតែប៉ុណ្ណោះ .PC មួយ អាចដឹកបាន ច្រើនជើង តាមដែរ អាចធ្វើទៅបាន។

តាមការឲ្យដឹង ក្រុមហ៊ុន យាន ចាវ(ខេមបូឌា)ឯ.ក គ្មានឈើទេ គឺអូសឈើពីក្រៅក្រុមហ៊ុនចូលទាំងអស់ ពិសេសក្នុងក្រុមហ៊ុន ប្រើសុទ្ធតែកម្មករជនជាតិ វៀតណាមចូលមកដោយខុសច្បាប់ដែលដឹកឈើពីតំបន់ព្រៃអភិរក្សនិងតំបន់ ព្រៃសហគមន៍ រួចឃុបឃិតគ្នាជាមួយមេព្រៃកាត់ PC អោយក្លាយ ទៅជាឈើស្របច្បាប់។

នេះសបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុននេះប្រព្រឹត្តបទល្មើសពីរត្រួត លួចអូសឈើពីតំបន់ផ្សេងមកហើយនិងឃុបឃិតកាត់ PC បន្លំភ្នែកមហាជន មួយជាន់ទៀត ឯមន្ដ្រីជំនាញមិនខ្វល់  សំខាន់ អោយ តែអោយលុយ  ។

តាមសេចក្តី.រាយការណ៏បានអោយដឹងបន្តថា ការប្រមូលឈើ ដោយខុសច្បាប់ យកមកលក់អោយក្រុមហ៊ុន គេហ៊ានប្រមូលទិញ ពីអ្នកអារផ្តួលគល់ក្នុងព្រៃ ក្នុង១ម៉ែត្រត្រីគុណ តំលៃ៥០មុឺនរៀល ដល់៦០មុឺនរៀល បើអ្នកអត់មានច្បាប់ តែចង់អោយក្រុមហ៊ុនមានច្បាប់កាត់PC អោយក្នុង១ម៉ែត្រគីប តំលៃ២៥០ ដុល្លារ,ដឹកកាច់ចង្កេះ១ម៉ែត្រគីបតំលៃ២៥០ដុល្លារ, ខាងរដ្ឋបាលព្រៃឈើកាត់ PC មិនយកលុយទេ បើគ្រប់ត្រឹមកំណត់ចាប់ពី១៦-១៧ ឬ១៩ម៉ែត្រត្រីគុណ។ ផ្ទុយទៅវិញ បើលើសទារថ្លៃ ១ម៉ែត្រគីប តំលៃ១៥០ដុល្លារ និងមិនធានាបើសមត្ថកិច្ចដទៃបង្ក្រាប គឺចុះវាស់ជាក់ស្តែងតាមPC។

តាមពិតឈើក្នុង១ម៉ែត្រគីប ខាងក្រុមហ៊ុនលក់ចេញ មិនបានតំលៃ៨០០ ដុល្លារផង ខណៈប្រមូលទិញ និងរត់ការកាត់PC ចំណាយអស់ប្រាក់ក្នុង១ម៉ែត្រ គីប លើសពី៨០០ដុល្លារនោះ។ ប៉ុន្តែគេចំណេញត្រង់ថា បើកាត់PC ១៦ម៉ែត្រត្រីគុណក្នុង១រថយន្ត អាចដឹកបានជាង៤០ម៉ែត្រត្រីគុណ នោះទើបរកសុីទៅកើត (ពុករលួយលក្ខណះប្រព័ន្ធ)។

បញ្ហានេះគួរខាងរដ្ឋបាលព្រៃឈើថ្នាក់ជាតិនិងខាងក្រសួងកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ ចុះពិនិត្យ រឿងមិនប្រក្រតីបែបនេះផង ជៀសវាងព្រៃឈើរងការបំផ្លាញដោយខុសច្បាប់ បែបនេះវាហិនហោចអស់ហើយ ។

ប្រភពបន្ដថា មួយរយៈនេះ លោក ញ៉ែម និវ័ន្ត (ហៅយ៉ត) ស្នងការរងខេត្តមណ្ឌលគិរី ត្រូវជាកូនប្រសារ លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី លេចមុខសារជាថ្មី រត់ការ អោយក្រុមហ៊ុនដឹកជញ្ជូនឈើ មិនប្រក្រតីបែបៗនេះ ខណៈអតីតកាល គាត់មានជំនាញ ទំនាក់ទំនងជាមួយថៅកែវៀតណាម យកលុយមកបំផ្លាញឈើនៅខេត្តមណ្ឌលគិរី បានជោគជ័យញឹកញាប់។ កាលនោះដោយសារតែល្បីនិងចេញមុខខ្លាំងពេកខ្លាចមានការប៉ះពាល់តំណែងឪក្មេក ក៏បាត់មុខពីពិភពជំនួញឈើខុសច្បាប់មួយរយៈ តែពេលនេះបានលេចមុខ មកសាជាថ្មីទៀតហើយ សង្ស័យមកលើកនេះ ខ្លាំងលើសមុនៗ ទៅទៀត ៕

 

Leave a Reply

(*) Required, Your email will not be published