ឡានដឹកឈើប្រណិត ខុសច្បាប់របស់ ឧកញ៉ា សឹងសំអុល ក្រឡាប់នៅអន្លង់ជ្រៃ ស្ទះចររាចររាប់ម៉ោង គ្មានសមត្ថកិច្ចណា ហ៊ានប៉ះពាល់

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា សេចក្តីរាយការណ៍ប្រាប់ថាកាល ពីល្ងាចថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៩មានរថយន្តយីឌុបមួយគ្រឿងរបស់របស់លោកឧកញ៉ាឈេី សឹង សំអុល ដឹកឈើប្រណិតពេញ ដែលបានក្រឡាប់ចាក់ ឈើចោលពេញផ្លូវ ធ្វើអោយស្ទះ ចរាចររាប់ម៉ោង នៅចំណុចអន្លង់ជ្រៃ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ខណៈបម្រុងលោតឆ័ត្រ ទៅលក់នៅប្រទេសវៀតណាម  តែចៃដន្យ ត្រូវបានក្រឡាប់ យ៉ាងស្រួលសង្ស័យត្រូវបណ្តាសសារ របស់ម្ចាស់ព្រៃភ្នំ ផងមិនដឹង។

 

សេចក្តីរាយការណ៍បានបញ្ជាក់ថា រថយន្តដឹកឈើដែលក្រឡាប់នោះ ដឹកសុទ្ធតែប្រណិតមានឈើសុក្រំនិងឈើធ្នង់ហើយសង្ស័យមានឈើឥតច្បាប់បន្លំផងមិន ដឹង ដែលជ្រកក្រោម។ច្បាប់ដីសម្បទានសេដ្ឋកិច្ចធ្វើជាសំអាងបិទបាំងក្នុងការ ដឹកឈើ មកពីក្រៅដែនដី របស់ក្រុមហ៊ុនដី សម្បទានសេដ្ឋកិច្ច ដែលជាដីព្រៃ រេចរឹល មានឈើតូចៗ រកតែប្រភេទឈើប្រណីតមួយដើមគ្មាននោះ។ការ ដឹក ជញ្ជូនឈើប្រណីតនោះទៀតសោត គឺគេធ្វើឡើងជ្រកក្រោម លិខិតអនុញ្ញាត អាជីវកម្មឈើក្រហម ។ប្រភេទ ឈើដែលមេឈ្មួញសឹង្ហ សំអុលនិងបក្សពួកកាប់បំផ្លិចបំផ្លាញនោះគឺមានដើមជ័រច្បោះនិងប្រភេទដើមឈើប្រណីតផ្សេងទៀត ដូចជាធ្នង់ បេង និងនាងនួនជាដើម។

 

តាមប្រភពពត៌មាន ទទួលបានឡានប្រភេទយីឌុប ដែលដឹកឈើខុសច្បាប់របស់ឧកញ៉ា សឹង សំអុល នេះ គឺគេស្គាល់ថា ជារថយន្តដឹកឈើរាល់ថ្ងៃតាមផ្លូវជាតិលេខ៨ សំដៅទៅ ប្រទេសវៀតណាម ហើយឈើដែលដឹកនោះ សុទ្ធសឹងជា ឈើខុសច្បាប់ ដែលក្រុមលោកឧកញ៉ា អុល កាប់បំផ្លាញក្នុងដីព្រៃអភិរក្សនិងព្រៃឧទ្យានជាតិ នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនគីរី ។ខណះពេលរថយន្តដឹកឈើក្រឡាប់ សមត្ថកិច្ចព្យាយាម លាក់បាំង ព័ត៌មាន យ៉ាងខ្លាំងបំផុត ដល់អ្នកសារព័ត៌មាននិងបានហៅរថយន្តមកស្ទូច ឡាន ដែលក្រឡាប់យ៉ាងលឿន ហើបានយករថយន្តផ្សេងមកសាងឈើដែលរាយប៉ាយនោះយ៉ាងឆាប់រហស់បំផុត។

ជំនួញឈើខុសច្បាប់ ជ្រកក្រោមមានច្បាប់ខាងលើ គេមិនបានឃើញ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចតាមដងផ្លូវ មកអើតមើលបង្ក្រាប ឬ ហើបមាត់នោះទេត្រូវគេសង្ស័យសមត្ថកិច្ចទាំងនោះ ជាអ្នកជួយសម្របសម្រួល ឬបិទភ្នែកលាបាតដៃទទួល ប្រាក់ពីឈ្មួញបណ្តោយ អោយមានការដឹកជញ្ជូន ឈើខុសច្បាប់ ឆ្លងទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង៕ដោយ ចិត្ត មុត

 

 

 

 

Leave a Reply

(*) Required, Your email will not be published