ក្រុងព្រះសីហនុ ៖ បុរសម្នាក់ ជាគ្រូបង្រៀន បានស្លាប់ នៅនឹង កន្លែងកើតហេតុ ដោយសារ រថយន្ត ក្រឡុកស៊ីម៉ង់ត៍ បុកកិនម៉ូតូមួយគ្រឿង រួចជ្រុលបុកចូល ការដ្ឋានសំណង់ មួយកន្លែង កាលពីម៉ោង ៨ យប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩នៅតាមផ្លូវបេតុង ចុះពីសង្កាត់លេខ១ មករោងចក្រអូរ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ច បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ ជា ស៊ីវ៉ាន់ ភេទប្រុស មានមុខរបរ ជាគ្រូបង្រៀន ត្រូវបានរថយន្ត ក្រឡុកស៊ីម៉ង់ត៏ របស់ក្រុមហ៊ុ អេសស៊ីជី ដែលមាន ការអះអាងថា ដាច់ហ្រ្វាំង ពេលចុះផ្លូវចំណោត បានបុកសង្កត់ ពីលើជនរងគ្រោះ កំពុងជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ បណ្តាលឲ្យ គៀបជាប់ នៅក្រោមរថយន្ត ដាច់សាកសពជា ២-៣ កំណាត់ ស្លាប់គួរឲ្យរន្ធត់៕


