ស្លាប់១០នាក់ និងរបួស២៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី០១ ខែមិថុនាម្សិលមិញ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២០លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់, របួសស្រាល១០ និងរបួសធ្ងន់១៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ២០លើកនេះ បណ្ដាលឲ្យខូចខាតម៉ូតូ ចំនួន២១គ្រឿង, រថយន្តតូច១០គ្រឿង និង រថយន្ដធុងធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ប្រជែង និងបត់គ្រោះថ្នាក់។

 

សូមបញ្ជាក់ថា រយៈពេល៣១ថ្ងៃចាប់ពីថ្ងៃទី០១ដល់ ថ្ងៃទី៣១ឧសភាឆ្នាំ២០១៩ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៣៤៨លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៥៥នាក់ របួសធ្ងន់៣៤១នាក់ និងរបួសស្រាល១៦៣នាក់៕

 

 

Leave a Reply

(*) Required, Your email will not be published