ព្រៃផ្សៃណាស់!សម្លាប់ក្មេងស្រីប្រុសពីរនាក់បងប្អូន ……

, , Leave a comment

ស្រុកព្រៃនប់ ៖ ជារឿងដ៏គួរឱ្យសង្វេគបំផុតសម្រាប់គ្រួសារមួយនៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយកូនតូចៗស្រីប្រុសពីរនាក់បងប្អូនអាយុទើប ១០ឆ្នាំ និង ២ឆ្នាំកន្លះបានស្លាប់បាត់បត់ជីវិត ដោយសង្ស័យជាអំពើរំលោភសម្លាប់។ ហេតុការណ៍ព្រៃផ្សៃនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

មន្ត្រីនរគបាលស្រុកព្រៃនប់បានឱ្យដឹងថា ឃាតកម្មនេះត្រូវគេដាក់ការសង្ស័យ ថាជាករណីរំលោភសម្លាប់បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់អត្តសញ្ញាណ។ គេបានសង្ស័យថា ជនល្មើសអាចធ្វើសកម្មភាព ចាប់រំលោភកុមារីអាយុ ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។

សមត្ថកិច្ច បានឱ្យដឹងទៀតថា ក្មេងបុរសជាប្អូន ឈ្មោះ ផា សុខលី អាយុ ២ឆ្នាំកន្លះ បានស្លាប់ភ្លាមៗ នៅក្នុងផ្ទះ ដោយក្មេងស្រី ជាបង ឈ្មោះ ផា ស្រីល័ក្ខ អាយុ ១០ឆ្នាំ ត្រូវបានក្រុមគ្រួសារព្យាយាម ដឹកមកសង្គ្រោះរហូតដល់ រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅ លើរថយន្តវេលាម៉ោង ៨យប់ថ្ងៃដដែលនោះ។

អ្វីដែលធ្វើឱ្យគេសង្វេគ ជាខ្លាំងនោះ គឺបុរសជាឪពុក ពេលបានមកឃើញហេតុការណ៍នេះភ្លាម បានកើតក្តីរន្ធត់ស្រែកយំស្តាយស្រណោះកូនជាពន់ពេក៕

 

 

Leave a Reply

(*) Required, Your email will not be published